លោក គីម ជុងអ៊ុន ចេញបទបញ្ជាមួយដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ
សេអ៊ូល៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យមានការជម្រុញទូទាំងប្រទេស ដើម្បីជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច មុនពេលសមាជគណបក្សពលករសំខាន់មួយមកដល់នៅក្នុង ខែ មករា ឆ្នាំ២០២១ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២០។
ការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរបស់គណបក្សពលករ ដែល កំពុងកាន់អំណាច ស្របពេលជំងឺរាតត្បតជាសកល និងគ្រោះធម្មជាតិ កំពុងបន្ថែមសម្ពាធដល់សេដ្ឋកិច្ចកូរ៉េខាងជើង។
បទបញ្ជាថ្មីរបស់លោក គីម ជុងអ៊ុន ជម្រុញឲ្យមានការប្រមូលផ្តុំប្រឹងប្រែងធ្វើការងារថ្នាក់ជាតិ
ការបន្ថែមម៉ោង ឬពេលវេលាធ្វើការ និងបន្ថែមតួនាទីជាដើម។
សូមជម្រាបផងដែរថា គណបក្សពលករកូរ៉េខាងជើងមានគម្រោងរៀបចំផែនការសេដ្ឋកិច្ចថ្មីមួយនៅក្នុងសមាជបក្សនាខែមករា ឆ្នាំ២០២១ ដែលជាសមាជដំបូងក្នុងរយៈពេល៥ឆ្នាំ។
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ