អ៊ីស្រាអែលចុះកិច្ចសន្យាទិញវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុនអាមេរិក ក្នុងទឹកប្រាក់ជាង២០០លានដុល្លារ

ប្រទេសអ៊ីស្រាអែលបានយល់ព្រមលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ អាមេរិកមានឈ្មោះថា Pfizer ក្នុងចំនួនទឹកប្រាក់ ២៣៧លានដុល្លារ សម្រាប់វ៉ាក់សាំង ៨លានដូស (Dose)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅសប្តាហ៍នេះ។

 
អ៊ីស្រាអែលចុះកិច្ចសន្យាទិញវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុនអាមេរិក ក្នុងទឹកប្រាក់ជាង២០០លានដុល្លារ

អ៊ីស្រាអែលនឹងផ្តល់ប្រាក់មុនចំនួន ៣៥ លានដុល្លារឲ្យទៅក្រុមហ៊ុនយក្ស Pfizer នៅសប្តាហ៍ក្រោយ ចំណែកឯទឹកប្រាក់ជាង ២០០លានដុល្លារ ដែលនៅសល់នឹងត្រូវបង់នៅពេល ដែលក្រុមហ៊ុន Pfizer
បញ្ចូនវ៉ាក់សាំងគ្រប់ចំនួនទៅឲ្យអ៊ីស្រាអែល។

សូមបញ្ជាក់ថា បើសិនជាតម្រូវការវ៉ាក់សាំងការពារវីរុសកូវីដ១៩ កាន់តែឡើងនៅសហរដ្ឋអាមេរិក ឬមានបញ្ហាផ្សេងទៀតមករារាំងការបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer របស់អាមេរិក នោះអ៊ីស្រាអែល រំពឹងថា នឹងមានការសងប្រាក់វិញផងដែរ៕

សូមទស្សនាវីដេអូ៖