សហរដ្ឋអាម៉េរិកកំពុងរៀបចំបញ្ជូនគ្រាប់បែក និងសព្វាវុធជាច្រើនទៀតទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះបីជាប្រទេសនេះជំរុញឱ្យមានបទឈប់បាញ់
ថ្មីៗនេះ! សហរដ្ឋអាម៉េរិកបានផ្តល់ការគាំទ្រជំនួយយោធាយ៉ាងលឿនដោយបញ្ជូនគ្រាប់បែក និងសពា្វវុទ្ធសំខាន់ៗគ្រោងធ្វើឡើងនៅពេលដែលប្រធានាធិបតី Joe Biden ជំរុញឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែលនៃតំបន់ហ្កាហ្សា Gaza។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera។
សហរដ្ឋអាម៉េរិក បាននិយាយថា “ខ្លួនប្រឆាំងនឹងផែនការរបស់ទីក្រុង Tel Aviv សម្រាប់ការលុកលុយដីនៅភាគខាងត្បូងនៃតំបន់ Rafah ជាកន្លែងដែលមានប្រជាជនផ្លាស់ទីលំនៅច្រើនជាងពាក់កណ្តាល”។ បន្ថែមពីនេះ ខ្លួនក៏កំពុងពិចារណាបន្ថែមលើការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក FMU-139 ជាមួយនឹងការដឹកជញ្ជូនសរុប និងប៉ាន់ស្មានថាមានតម្លៃរាប់សិបលានដុល្លារឯណោះ។
មកទល់ពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាម៉េរិក Joe Biden បានបញ្ជូនគ្រាប់បែក និងអាវុធផ្សេងទៀតជាបន្ទាន់ទៅកាន់ប្រទេសអ៊ីស្រាអែល ចំពេលមានសង្រ្គាមដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២៨០០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ទៀតរងរបួស និងបាត់ដំណឹង(បាត់ខ្លួន)៕
ប្រភព៖ Al Jazeera English