ធនាគារ អេស៊ីលីដាចាប់ដៃគូជាមួយហាង 7-Elevenដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទូទាត់តាមរយៈប្រព័ន្ធឌីជីថលអេស៊ីលីដា KHQR

ធនាគារ អេស៊ីលីដាបានចាប់ដៃគូជាមួយហាង 7-Elevenដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់តាមរយៈប្រព័ន្ធទូទាត់ឌីជីថលអេស៊ីលីដា KHQRនៅគ្រប់ហាង 7-Eleven ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបច្ចុប្បន្នមានចំនួន៤៨សាខា។

 
ធនាគារ អេស៊ីលីដាចាប់ដៃគូជាមួយហាង 7-Elevenដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទូទាត់តាមរយៈប្រព័ន្ធឌីជីថលអេស៊ីលីដា KHQR

លោក ផល សុខចំរើន នាយក​ប្រតិបត្តិ​ររងទីផ្សារនៃធនាគារអេស៊ីលីដាបាន មានប្រសាសន៍ថា 7-Eleven បានជ្រើសរើសធនាគារអេស៊ីលីដាជាដៃគូរបស់ខ្លួន ដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលអេស៊ីលីដា KHQR ដើម្បីផ្តល់ជូនអតិថិជនរបស់ពួកគេនូវជម្រើសទូទាត់ឌីជីថលដ៏ងាយស្រួលនៅពេលពួកគេទិញទំនិញ។

លោកបានបន្តថា«ឥឡូវនេះ អតិថិជន 7-Eleven អាចទូទាត់ប្រាក់ដោយគ្រាន់តែស្កេន KHQR ពី អេស៊ីលីដា Mobile ដែលដំណើរការនៅគ្រប់ធនាគារទាំងអស់តាមរយៈប្រព័ន្ធអន្តរការី Bakong App។ការទូទាត់តាមប្រព័ន្ធអេស៊ីលីដា KHQR ស្កែនជួយសម្រួលដល់លំហូរសាច់ប្រាក់ និងការគ្រប់គ្រងប្រតិបត្តិការ ក៏ដូចជាកាត់បន្ថយចំណាយប្រតិបត្តិការ។ ប្រព័ន្ធទូទាត់ឌីជីថលដូចជា អេស៊ីលីដា KHQR រួមចំណែកដល់ការបង្កើតថ្មីនៃការទូទាត់ លើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់អន្តរធនាគារ។ វាក៏ពង្រឹងសុវត្ថិភាពនៃប្រព័ន្ធទូទាត់ក្នុងប្រទេសកម្ពុជា និងឆ្លងព្រំដែនផងដែរ»។

លោក ផល សុខចំរើនបានបន្ថែមថាកម្មវិធីអេស៊ីលីម៉ូលបាលរបស់ធនាគារ អេស៊ីលីដាមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកប្រើដោយគិតត្រឹមខែមីនា ឆ្នាំ២០២៣នេះមានចំនួនអ្នកប្រើប្រាស់ប្រមាណ ជិតបីលាននាក់។

លោកបានពន្យល់ថាការកើនឡើងនៃចំនួនកម្មវិធីអេស៊ីលីម៉ូបាល បង្ហាញថា មនុស្សកាន់តែច្រើនបានបង្កើនទំនុកចិត្តលើសុវត្ថិភាព និងភាពងាយស្រួលនៃបច្ចេកវិទ្យាធនាគារចល័តនេះ។

លោកបានបន្ថែមទៀតថា «ឥឡូវនេះ លើសពីនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃអាចប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ដើម្បីទូទាត់ប្រាក់តាមរយៈការស្កែន QR Code ហើយធនាគារនៅតែបន្តពង្រីកគម្រោងទូទាត់ឆ្លងដែននេះទៅកាន់បណ្តាប្រទេសអាស៊ានផ្សេងទៀតក្នុងពេលឆាប់ៗនេះ»។

ប្រភព៖ ក្រសួងព័ត៌មាន