[វីដេអូ] Ep.61 ប្រធានបទ៖ មូលហេតុនៃការដាក់ជំនួសធ្មេញ

ចំពោះកត្តាដែលធ្វើអោយមានការបាត់បង់ធ្មេញ គឺដោយមានរោគពុកធ្មេញ លក្ខណៈធ្ងន់ធ្ងរក៏អាចវិវត្តទៅជាការបាត់បង់ធ្មេញផងដែរ។ ម្យ៉ាងទៀតកត្តាជាលិកាដែលនៅជុំវិញឫសធ្មេញ ការរលាកជាលិការជុំវិញឫសធ្មេញ ឬកំណកកំបោរដែលស្ថិតនៅលើឬជាប់ធ្មេញទាំងអស់នេះ ដែលធ្វើអោយមានការបាត់បង់ធ្មេញផងដែរ។

 
[វីដេអូ] Ep.61 ប្រធានបទ៖ មូលហេតុនៃការដាក់ជំនួសធ្មេញ

ផលវិបាក

ផលវិបាកនៃការបាត់បង់ធ្មេញ គឺអាចអោយយើងបាត់បង់មុខងារទំពារ ការនិយាយស្តី ការប្រាស្រ័យទាក់ទងគ្នា បាត់បង់នូវស្នាមញញឹម​ជាដើម ធ្វើអោយយើងប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គម​។ ធ្មេញសងខាងក៏អាចទ្រេតចូលគ្នា អាចបណ្តាលខូចមុខងារក្នុងការទំពារ បើសិនជាបាត់បង់ធ្មេញនេះមានរយៈពេលយូរអាចមានការប៉ះពាល់ទៅលើសាច់ដុំធ្មេញឬសន្លាកផងដែរ។ ដូចច្នេះការដាក់ធ្មេញជំនួសមកវិញគឺពិតជាមានសារ:សំខាន់ណាស់ ចំពោះអ្នកដែលគាត់បានដកធ្មេញចេញនិង អ្នកបានបាត់បង់ធ្មេញរយៈពេលយូរ។

ការថែរក្សា

ការថែរក្សាធ្មេញដាក់ជំនួស ដោយរក្សាទម្លាប់អនាម័យសម្អាតធ្មេញអោយបានស្អាតល្អយ៉ាងតិចមួយថ្ងៃ២ដង និងប្រើប្រាស់ខ្សែទាក់ចន្លោះធ្មេញក្នុងករណីមានជាប់សាច់ ឬចំណីអាហារ និងតាមដានដោយខ្លួនឯងនូវជាលិកាជុំវិញធ្មេញដែលបានដាក់​ ជាពិសេសនៅអញ្ចាញធ្មេញ និងធ្វើការណាត់ជួបជាមួយទន្តបណ្ឌិតជារៀងរាល់៦ខែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖