[វីដេអូ] Ep.47 ប្រធានបទ៖ តើអ្វីទៅជាការថែមឆ្អឹងធ្មេញ?
ការថែមឆ្អឹងធ្មេញ គឺជាការធ្វើលើឆ្អឹងធ្មេញ ដូចជាការដកធ្មេញហើយវាចន្លោះឬប្រហោងនៅក្នុងឆ្អឹង អ្នកខ្លះមានជំងឺរលាកឆ្អឹង រលាកអញ្ចាញដែលមេរោគវាស៊ីចូលទៅខាងក្នុងឆ្អឹងនិងអញ្ចាញផងដែរ។
ការធ្វើការថែមឆ្អឹងធ្មេញ គឺធ្វើឡើងអាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ បើសិនការថែមឆ្អឹងនេះមិនធ្វើតាមបច្ចេកទេសបានត្រឹមត្រូវគឺ ការប្រើប្រាស់មិនយូរអង្វែងនោះទេ ។ការធ្វើការថែមឆ្អឹងនេះមានអត្ថប្រយោជន៍ខ្លាំង ជួយបន្ថែមសម្រស់មុខ និងប្រើប្រាស់បានយូរ។
ជាចុងក្រោយអ្នកគួរតែថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អ ដោយការទៅពិនិត្យសុខភាពមាត់ធ្មេញជារៀងរាល់៦ខែម្តង ញុំាអាហារណាដែលមិនផ្អែម ឬស្អិតពេក៕
សូមទស្សនាវីដេអូខាងក្រោម៖