[វីដេអូ] Ep.9 ប្រធានបទ៖ ជំងឺរលាកជាលិកាជុំវិញធ្មេញ

 
[វីដេអូ]  Ep.9 ប្រធានបទ៖ ជំងឺរលាកជាលិកាជុំវិញធ្មេញ

.តើជំងឺរលាកជាលិកាជុំវិញធ្មេញគឺជាអ្វី?

ជំងឺរលាកជាលិកាជុំវិញធ្មេញ គឺជាការឆ្លងមេរោគដែលធ្វើឲ្យរលាកអញ្ចាញធ្មេញហើយនិងឆ្អឹងព័ន្ធជុំវិញធ្មេញ។ ដំណាក់កាលដំបូងរបស់ជំងឺរលាកជាលិកាជុំវិញធ្មេញគេហៅថាជំងឺរលាកអញ្ចាញធ្មេញដែលធ្វើមានការហូរឈាម​ ហើម និងអញ្ចាញធ្មេញឡើងក្រហម។

.តើជំងឺរលាកជាលិកាជុំវិញធ្មេញមានរោគសញ្ញាអ្វីខ្លះ?

ចំពោះរោគសញ្ញាមានច្រើនដូចជា មានក្លិនមាត់ ហើម ក្រហម រលាកនៅអញ្ចាញធ្មេញ ជួនកាលដុសធ្មេញមានការហូរឈាមផងដែរ។អ្វីដែលពិបាកក្នុងការទទួលទានអាហារ គឺការស្រាវធ្មេញ នៅពេលយើងទំពារចំណីអាហារចាប់ផ្តើមឈឺ។

. តើជំងឺរលាកជាលិការបណ្តាលមកពីបញ្ហាអ្វីខ្លះ?

បញ្ហានៃការបង្កមានដូចជា៖

  • កង្វះអនាម័យមាត់ធ្មេញ ដុសធ្មេញមិនបានស្អាតធ្វើឲ្យចំណីអាហារ នៅជាប់នឹងអញ្ចាញធ្មេញ។
  • ការជក់បារីជាមូលហេតុសំខាន់ដែលធ្វើឲ្យមានបញ្ហាសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងធ្វើឲ្យឆ្អឹងចុះខ្សោយជាមួយនិងអញ្ចាញធ្មេញ យូរៗទៅធ្វើឲ្យរលាកជាលិការជុំវិញធ្មេញ។
  • អ្នកជំងឺទឹកនោមផ្អែម ពិបាកក្នុងការព្យាបាល
  • មានបញ្ហាស្ត្រេសដូច ការគិតច្រើន មិនបានសម្រាកគ្រប់គ្រាន់ធ្វើឲ្យអញ្ចាញធ្មេញ ចុះខ្សោយដូចគ្នា។

. តើយើងត្រូវព្យាបាលជំងឺរលាកជាលិកាជុំវិញធ្មេញដូចម្តេចខ្លះ?

ចំពោះការព្យាបាលជំងឺរលាកជាលិកាជុំវិញធ្មេញគឺ អនាម័យមាត់ធ្មេញដុសធ្មេញឲ្យបានត្រឹមត្រូវដោយការដុះធ្មេញ ញុំាទឹកបានច្រើន មកជួបជាមួយនិងគ្រូពេទ្យធ្មេញដើម្បីឲ្យគាត់ធ្វើការសំអាតធ្មេញ ឬពិនិត្យធ្មេញជារៀងរាល់៦ខែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖