[វីដេអូ] Ep.14 ប្រធានបទ៖ការរលាកចុងឬសធ្មេញ

 
[វីដេអូ] Ep.14 ប្រធានបទ៖ការរលាកចុងឬសធ្មេញ

. តើការលាកចុងឬសធ្មេញគឺជាអ្វី?

ការរលាកឬសធ្មេញ បណ្តាលឲ្យមានខ្ទុះនៅចុងឬសខ្ទុះនោះបណ្តាលមកពីរបាក់តេរីនៅក្នុងឬសធ្មេញផ្ទាល់តែម្ដង ដែលវាបង្កើតទៅជាស៊ីសដូចជាដុំសាច់រលួយមួយនៅចុងឬសធ្មេញ​ ឬមួយក៏វាឡើងទៅជាពងខ្ទុះពណ៌ស ដែលអាចក្លាយជាមានការហូរទឹកចេញពីចុងឬសធ្មេញក៏មាន។

. តើការរលាកចុងឬសធ្មេញបណ្ដាលមកពីមូលហេតុអ្វី?

ការរលាកចុងឬសធ្មេញបណ្ដាលមកពីមូលហេតុដូចជា៖

- ការប៉ះទង្គិចខ្លាំងទៅលើធ្មេញ ធ្វើឲ្យរលាកចុងឬស

- ការព្យាបាលរន្ធឬសមិនបានល្អត្រឹមត្រូវ

- ទុកឲ្យធ្មេញខូចយូរពេក មិនមកព្យាបាលឲ្យទាន់ពេលវេលា

. តើសញ្ញាបែបណាដែលបញ្ជាក់ថាអ្នកកំពុងតែមានបញ្ហារលាកចុងឬសធ្មេញ?

សញ្ញាសំខាន់ៗមានដូចជា មានពងខ្ទុះនៅលើអញ្ចាញ ជួនការធ្វើឲ្យឈឺ។

. តើព្យាបាកការរលាកចុងឬសមានការប៉ះពាល់ដល់សុខភាព​ ឬគ្រោះថ្នាក់ទៅថ្ងៃអនាគតដែរឬទេ?

 ការព្យាបាលគ្មានការប៉ះពាល់ដល់សុខភាពឬគ្រោះថ្នាក់នៅថ្ងៃក្រោយនោះទេ វាថែមទាំងជួយកុំឲ្យវិត្តន៍ទៅជាអ្វីផ្សេងថែមទៀត។

.​​​ ​តើការថែទាំធ្មេញបន្ទាប់ពីរការព្យាបាលត្រូវធ្វើដូចម្ដេចខ្លះ?

បន្ទាប់ពីរការព្យាបាលហើយ ជាធម្មតាអ្នកអនាម័យមាត់ធ្មេញជាចម្បង​ ប្រើទឹកកម្ពុលមាត់ និងត្រូវតមអាហារណាដែលក្ដៅពេក ឬត្រជាក់ពេក ដើម្បីជៀសវាងកុំឲ្យរលាកអញ្ចាញផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖