[វីដេអូ] Ep.53 ប្រធានបទ៖ តើការជក់បារីមានផលប៉ះពាល់អ្វីខ្លះចំពោះសុខភាពមាត់ធ្មេញ?

ការជក់បារី គឺបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពរាងកាយគ្រប់ផ្នែក មិនថាតែអ្នកជក់ផ្ទាល់ ឬអ្នកនៅជុំវិញខ្លួននោះទេ។ សុទ្ធតែទទួលរងផលប៉ះពាល់ទាំងអស់ ក្រៅពីនេះ ការជក់បារី ក៏បានប៉ះពាល់ទៅដល់សុខភាពមាត់ធ្មេញខ្លាំងណាស់ដែរ អាចបង្កឲ្យបាត់បង់ធ្មេញ ធ្វើឲ្យធ្មេញពណ៌លឿង ខូចអញ្ចាញធ្មេញ ដែលនឹកស្មានមិនដល់។ ទាំងនេះ គឺដោយសារតែសារធាតុគីមី ដែលមាននៅក្នុងថ្នាំជក់។

 
[វីដេអូ] Ep.53 ប្រធានបទ៖ តើការជក់បារីមានផលប៉ះពាល់អ្វីខ្លះចំពោះសុខភាពមាត់ធ្មេញ?

បារីបង្កឱ្យមានជំងឺ ទាំងអ្នកជក់ និងអ្នករងការស្រូបផ្សែងផលិតផលថ្នាំជក់ពីគេ ដែលបង្កឲ្យមានដូចជា ជំងឺមហារីកសួត មហារីកបំពង់រំលាយអាហារផ្នែកខាងលើ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ មិនតែប៉ុណ្ណោះ បារីអាចធ្វើឲ្យជ្រុះសក់ ភ្នែកទ្បើងបាយ ពុកធ្មេញ ហើមសួត ពុកឆ្អឹង និងជំងឺបេះដូង ។

ដើម្បីជៀសវាងឬផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញសូមបញ្ឃប់ការជក់បារី ធ្វើការសម្អាតធ្មេញអោយបានស្អាតល្អ យ៉ាងតិចត្រូវដុះធ្មេញមួយថ្ងៃឲ្យបាន២ដង និងឧស្សាហ៍ទៅជួបទន្តបណ្ឌិតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖