[វីដេអូ] Ep.12 ប្រធានបទ៖ ការពត់ធ្មេញសំរាប់កុមារ

 
[វីដេអូ] Ep.12 ប្រធានបទ៖ ការពត់ធ្មេញសំរាប់កុមារ

.​ តើសញ្ញាបែបណាខ្លះដែលកុមារគួរតែទទួលយកការពត់ធ្មេញ?

សញ្ញាដែលកុមារតូចៗគាត់គួរធ្វើការពត់ធ្មេញ គឺមាតាបិតាគាត់ត្រូវសង្កេតមើល​​ថាតើធ្មេញរបស់កូន ត្រង់ជួរឬអត់? ហើយធ្មេញរបស់គាត់មានការបាត់បង់មុនអាយុឬទេ? មួយវិញចំពោះកុមារដែលគាត់ពិបាកទំពារអាហារក៏គួរធ្វើការពត់ធ្មេញបានផងដែរ។

. តើកុមារចាប់ពីអាយុប៉ុន្មានឆ្នាំ ទើបអាចទទួលការពត់ធ្មេញបាន?

ចំពោះអាយុជាធម្មតានៃការពត់ធ្មេញបាន គឺអាស្រ័យទៅលើកុមារទេ ចាប់ពីរអាយុ៦ឆ្នាំឡើង អាចចាប់ផ្តើមពត់ធ្មេញបានហើយ ជាទូទៅអាយុ៦ឆ្នាំគាត់អាចក្មេងពេកនៅក្នុងការពត់ធ្មេញ ប៉ុន្តែបើសិនជាចាំរហូតដល់ធំគឺពិបាកក្នុងការពត់ធ្មេញ។

.តើការពត់ធ្មេញមានអត្ថប្រយោជន៍អ្វីខ្លះ?

ការពត់ធ្មេញមានអត្ថប្រយោជន៍ច្រើន បើសិនជាធ្មេញដែលគាត់មានការដុះមិនត្រង់ជួរ គ្រូពេទ្យអាចធ្វើឲ្យត្រង់ស្អាតឡើងវិញនិងជំនួយដល់ការញុំាឬទំពារអាហារធ្វើឲ្យគាត់មានទំនុកចិត្តក្នុងការនិយាយព្រោះធ្មេញស្អាតជាងមុន ករណីខ្លះទៀតជួយសម្រួលដល់ការនិយាយឲ្យច្បាស់ជាងមុន។

.តើការពត់ធ្មេញមានការឈឺចាប់ដែរឬទេ?

ជាធម្មតាការពត់ធ្មេញមានការឈឺចាប់បន្តិចបន្តួច ព្រោះបើសិនជាអត់ឈឺសោះបានន័យថាធ្មេញនឹងអត់ដើរ ឬពុកហើយ៕

សូមទស្សនាវីដេអូខាងក្រោម៖