[វីដេអូ]| Ep.15 ប្រធានបទ៖ ជំងឺរលាកអញ្ចាញធ្មេញ

 
[វីដេអូ]| Ep.15 ប្រធានបទ៖ ជំងឺរលាកអញ្ចាញធ្មេញ

១. តើការរលាកអញ្ចាញធ្មេញគឺជាអ្វី?

ការរលាក​អញ្ចាញធ្មេញ គឺជា​ជំងឺដែល​កើត​ឡើង​ជា​ញឹក​ញាប់ ​និង​មាន​លក្ខណៈ​ស្រួច​ស្រាវ​ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ឡើង​ក្រហម​ និង​ហើម​អញ្ចាញ។

ចំពោះជំងឺរលាកអញ្ចាញធ្មេញបែងចែកជា២ដំណាក់កាល ដែលដំណាក់កាលដំបូងនិងដំណាក់កាលមធ្យម ធ្វើឲ្យហើមនិងក្រហមនៅជុំវិញធ្មេញ។

២. តើជំងឺរលាកអញ្ចាញធ្មេញមានរោគសញ្ញាបែបណាខ្លះ?

ជាទូទៅជំងឺរលាកអញ្ចាញធ្មេញមានលក្ខណៈដូចជាធ្វើឲ្យមានពណ៌ផ្កាឈូកមានភាពភ្លឺនៅជុំវិញធ្មេញរបស់យើង។ប៉ុន្តែចំពោះអញ្ចាញធ្មេញដែលគាត់មានការរលាកមានដូចជា មានការហើម ក្រហមនិងមានការហូរឈាមនៅពេលដែលយើងដុសធ្មេញ មួយវិញទៀតធំក្លិនមាត់ខុសធម្មតាដែលធ្វើឲ្យខ្យល់ដង្ហើមមានក្លិនមិនល្អ ។

៣. តើបញ្ហាអ្វីដែលបង្កឲ្យមានជំងឺរលាកអញ្ចាញធ្មេញ?

បញ្ហាជាទូទៅគឺបណ្តាលមកពីអ្នកជំងឺ គាត់កង្វះអនាម័យនៃការថែទាំសុខភាពមាត់ធ្មេញដែលធ្វើឲ្យអាហារដែលដក់ជាប់ធ្មេញ បង្កឲ្យមានជំងឺរលាកអញ្ចាញ និងមិនសូវបានញុំាទឹកឲ្យបានច្រើនក្រោយពេលញុំាអាហាររួច ។

៤. តើកត្តាអ្វីខ្លះដែលបង្កឲ្យមានការរលាកអញ្ចាញធ្មេញកើតឡើង?

ចំពោះកត្តាមានច្រើនដូចជា៖

  • ការកង្វះអនាម័យមាត់ធ្មេញ
  • ការជក់បារី ឬអ្នកមានជំងឺស្ងួតមាត់
  • ការកង្វះវីតាមីន​​ ​C (ព្រោះវីតាមីន C ជួយឲ្យអញ្ចាញធ្មេញមានភាពរឹងមាំ)
  • ការប្រើប្រាស់ថ្នាំផ្សេងៗទៀត
  • អ័រម៉ូនប្រែប្រួល ជាពិសេសស្ត្រីមានផ្ទៃពោះជាដើម៕

សូមទស្សនាវីដេអូខាងក្រោម៖