[វីដេអូ] Ep. 76 ប្រធានបទ៖ ការប្រើប្រាស់ឡាស៊ែរក្នុងការព្យាបាលមាត់ធ្មេញ

ចំពោះការព្យាបាលមាត់ធ្មេញដោយប្រើប្រាស់ឡាស៊ែរ គឺជាការប្រើប្រាស់នូវពន្លឺរបស់កាំរស្មីឡាស៊ែដើម្បីធ្វើការព្យាបាលបញ្ហាមាត់ធ្មេញផ្សេងៗដូចជា ការកាត់អញ្ចាញ ឬក៏យកកម្ទេចផ្សេងៗចេញពីធ្មេញ។ ការប្រើប្រាស់ឡាស៊ែរ ដើម្បីព្យាបាលមាត់ធ្មេញគឺអាចប្រើបានគ្រប់វ័យជួយកាត់បន្ថយការហូរឈាម និងការឈឺចាប់ជាដើម។ ការព្យាបាលមាត់ធ្មេញដោយប្រើប្រាស់ឡាស៊ែរគឺអាចព្យាបាលទៅលើជាលិការឹង និងជាលិកាទន់។ មួយទៀតនោះ អាចប្រើសម្រាប់កាត់ជាលិកាណាមួយយកទៅធ្វើរោគវិនិច្ឆ័យបានផងដែរ។

 
[វីដេអូ] Ep. 76 ប្រធានបទ៖ ការប្រើប្រាស់ឡាស៊ែរក្នុងការព្យាបាលមាត់ធ្មេញ

+ អត្ថប្រយោជន៍មានដូចជា ៖

  • មានការឈឺចាប់តិចតួច
  • កាត់បន្ថយការហូរឈាម
  • ប្រើរយៈពេលតិចក្នុងការព្យាបាល
  • ឆាប់ជាសាសស្បើយលឿន ។

+ គុណវិបត្តិមានដូចជា៖

  • ចំពោះរោគពុកធ្មេញកាន់តែធំការប្រើប្រាស់ឡាស៊ែរមិនល្អឡើយ មិនសូវទទួលបានប្រសិទ្ធភាពក្នុងការព្យាបាល
  • ចំពោះរោគពុកធ្មេញតាមចន្លោះធ្មេញឡាស៊ែរមិនអាចបាញ់ពន្លឺចូលបានល្អនោះទេ
  • ឡាស៊ែរមិនអាចប្រើលើធ្មេញដែរធ្លាប់ប៉ះហើយពីមុននោះទេ
  • ការប្រើប្រាស់ឡាស៊ែរមិនត្រឹមត្រូវអាចធ្វើឲ្យខូចជាលិកា និងប៉ះពាល់ខ្លាំង ។

ចុងក្រោយ សូមពុកម៉ែបងប្អូនថែរក្សាមាត់ធ្មេញឲ្យបានល្អ សម្អាតឲ្យបានត្រឹមត្រូវនិងទៀងទាត់ពេលវេ

លា ។ មួយទៀតវិញនោះប្រើប្រាស់អំបោះ ឬឧបករណ៍សម្អាតចន្លោះធ្មេញដើម្បីជៀសវាងការជាប់នូវកាត់សំណល់

ដែលបណ្តាលឲ្យមានការពុកធ្មេញនៅចន្លោះធ្មេញឬមានក្លិនមាត់មិនល្អ និងត្រូវត្រួតពិនិត្យមាត់ធ្មេញយ៉ាងតិច ១ឆ្នាំ ២ដងជាមួយគ្រូពេទឯកទេសមាត់ធ្មេញ ៕

 

សូមទស្សនាវីដេអូ ៖