[វីដេអូ] Ep.65 ប្រធានបទ៖ ធ្មេញថ្គាមទាល់
ធ្មេញថ្គាមទាល់ ឬធ្មេញកូនពៅ គឺជាធ្មេញមួយប្រភេទដែលអាចហៅបានថាជាធ្មេញថ្គាមធំទី៣ ដោយសារធ្មេញនៅក្នុងមាត់មានធ្មេញថ្គាមធំទី១ ទី២ និងធ្មេញដែលដុះគេហៅថាធ្មេញថ្គាមធំទី៣។
ជាទូទៅធ្មេញថ្គាមទាល់នេះដុះនៅអាយុ ១៧-២៥ ឆ្នាំទើបដុះចេញមក ធ្មេញថ្គាមទាល់មានចំនួន៤គ្រាប់ ខាងលើ២គ្រាប់ និងខាងក្រោម២គ្រាប់ ផ្នែកខាងឆ្វេងនិងខាងស្តាំ។
ធ្មេញថ្គាមទាល់មានគុណសម្បត្តិ និងគុណវិបត្តិ
+ គុណសម្បត្តិ
ក្នុងករណីបាត់បង់ធ្មេញថ្គាមធំទី១ ឬទី២ គឺត្រូវការធ្វើធ្មេញសន្តោងករណីនេះគឺត្រូវការធ្មេញសងខាងដើម្បីជួយសន្តោង ។
+ គុណវិបត្តិ
ចំពោះគុណវិបត្តិវិញគឺមានច្រើន អ្នកខ្លះដុះធ្មេញថ្គាមទាល់បានតែពាក់កណ្តាលនោះទេ អញ្ជឹងហើយធ្វើអោយមានជាប់ចំណីអាហារ ហើម ឈឺ ហើយក៏អាចមានការឆ្លងមេរោគនិងមានផលរំខានទៅដល់ធ្មេញជិតខាង ម្យ៉ាងទៀតអាចឈានទៅដល់ការកើតជាដុំគីសផងដែរ។ ថ្គាមទាល់ដុះមិនត្រឹមត្រូវ ដុះមិនត្រង់ជួរល្អ ដុះបុកទៅថ្គាមធំទី២ ហើយពិបាកសម្អាតយកចំណីអាហារចេញ។
គួររម្លឹកថា ក្រោយដកធ្មេញថ្គាមទាល់ហើយ សូមញុំាបន្លែផ្លែឈឺឲ្យបានច្រើន ជៀសវាងនូវអាហារផ្អាប់ ផ្សេងៗ អាហារដែលមានជាតិផ្អែមខ្លាំង ឬទឹកកក។ សូមព្យាយាមសម្អាតធ្មេញអោយបានស្អាត ព្យាយាមខ្ពុលមាត់ជាមួយទឹកក្តៅអ៊ុនៗ ឬទឹកខ្ពុលមាត់សម្លាប់មេរោគ និងធ្វើការញុំាថ្នាំតាមការណែនាំរបស់ទន្តពេទ្យ ៕
សូមទស្សនាវីដេអូខាងក្រោម៖