[វីដេអូ] Ep.51 ប្រធានបទ៖ តើវ័យណាសមស្របសំរាប់ពុតធ្មេញ?

ជាទូទៅការអាយុដែលសមស្របសំរាប់ពុតធ្មេញ គឺចាប់ពីអាយុ១២ឆ្នាំ ឬ ១៤ឆ្នាំឡើងទៅនៅពេលធ្មេញមនុស្សធំដុះឡើងចេញមកអស់គឺជាវ័យដែលសមស្របនៅក្នុងការពុតធ្មេញ ។

 
[វីដេអូ] Ep.51 ប្រធានបទ៖ តើវ័យណាសមស្របសំរាប់ពុតធ្មេញ?

ប្រសិនបើឪពុកម្តាយសង្កេតឃើញថា កូនរបស់ពួកគាត់មានធ្មេញមិនត្រង់ជួរ ឬក៏មានទម្រង់មុខខុសប្រក្រតី ពួកគាត់គួរមកពិភាក្សាជាមួយអ្នកជំនាញ។ ទោះជាការព្យាបាលមិនទាន់អាចធ្វើបានក៏ដោយ ទន្តបណ្ឌិតនិងផ្តល់យោបល់ដល់ឪពុកម្តាយ ឱ្យដឹងពីអាយុដែលសមស្របសម្រាប់ការចាប់ផ្តើមក្នុងការពត់តម្រង់ធ្មេញ។
ការព្យាបាលដោយអ្នកជំនាញនៅតែអាចប្រើ Braces ដើម្បីពត់តម្រង់ធ្មេញកូនៗរបស់អ្នកបាន ដោយគ្រាន់តែអាចជួបការពិបាកបន្តិចក្នុងការព្យាបាលប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ភាពចាំបាច់ដែលល្អសម្រាប់ក្មេងក្នុងការពត់តម្រង់ធ្មេញគួរធ្វើឡើងឱ្យបានលឿន ដែលវាមានភាពងាយស្រួលក្នុងការទទួលលទ្ធផលល្អមួយ៕

សូមទស្សនាវីដេអូខាងក្រោម៖