[វីដេអូ] Ep.41 ប្រធានបទ៖ Tooth Abrasion
១ តើអ្វីទៅជា Tooth Abrasion ?
Tooth Abrasion គឺជាការបាត់បង់សាច់ធ្មេញមួយឬអាចហៅបានថាជាការសឹកធ្មេញទៅលើស្រទាប់ទីមួយទីពីររបស់ធ្មេញដែលគេនិយាយកញ្ចាធ្មេញ ហើយចំពោះការសឹកនេះកើតឡើងដោយសារកម្លាំងទំពារ ឬម្យ៉ាងទៀតគឺដោយសារការសង្កៀតធ្មេញនៅពេលយប់។
២ តើមូលហេតុអ្វីដែលធ្វើឲ្យមាន Tooth Abrasion កើតឡើង?
ចំពោះមូលហេតុគឺដោយសារអ្នកជំងឺចូលចិត្តទំពារអាហាររឹងៗ ហើយមានការសង្កៀតធ្មេញនៅពេលយប់តែម្តង។ នៅពេលដែលសង្កៀតធ្មេញធ្វើឲ្យប៉ះពាល់ទៅកន្លែង ក ធ្មេញ។ ដូច្នេះបានជាបណ្តាលឲ្យ សឹកធ្មេញ បង្កឲ្យចេញជាអក្សរ V ផងដែរ។
៣ តើមានរោគសញ្ញាអ្វីខ្លះ?
ចំពោះរោគសញ្ញាមិនសូវមានច្រើនអ្វីនោះទេ គ្រាន់តែពេលខ្លះអ្នកជំងឺមានការដឹងខ្លួនឯងគឺការស្រៀវធ្មេញហើយបើសិនដល់ដំណាក់ស្រៀវធ្មេញខ្លាំងហើយ មិនបានមកព្យាបាលគឺអាចឈានដល់ដំណាក់កាលឈឺធ្មេញតែម្តង។
៤ តើត្រូវការពារតាមរបៀបណា?
- កាត់បន្ថយញុំាអាហាររឹងៗ
- ចំពោះអ្នកដែលមានអាការៈសង្កៀតធ្មេញ គឺត្រូវមានឧបករណ៍ដើម្បីពាក់ការពារ
- ជៀសវាងញុំាអាហារផ្អែម ផឹកទឹកកកញឹកញាប់ពេក
៥ តើការព្យាបាលមានអ្វីខ្លះ?
ការព្យាបាលគឺមើលតាមស្ថាបភាពរបស់ធ្មេញ ព្រោះការសឹកធ្មេញមិនសូវខុសគ្នាប៉ុន្មាននោះទេបើសិនធ្មេញ មានការបាត់បង់ត្រឹមតែស្រទាប់ទី១នឹងទី២គ្រាន់តែស្រៀវទេ គឺអាចធ្វើការព្យាបាលប៉ះវាមកវិញដើម្បីបង្កើតមុខងារមកវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖