[វីដេអូ] Ep.60 ប្រធានបទ៖ ធ្មេញងាប់សរសៃ
ធ្មេញងាប់សរសៃ គឺមានរោគសញ្ញាច្រើន អាចមានការឈឺនៅពេលដែលយើង ខាំអាហារប៉ះធ្មេញចូលគ្នាបង្កឲ្យមានការឈឺចាប់ ។ ទាក់ទងនឹងការប្តូរពណ៌ធ្មេញដោយសារតែធ្មេញងាប់សរសៃគឺវាចាប់ផ្តើមប្រែពណ៌នៅកំឡុងពេលណាមួយប្រើរយៈពេលយូរ ការរង្គើរធ្មេញ ឬមានខ្ទុះជាដើម។
មូលហេតុ
មូលហេតុដែលបណ្តាលឲ្យធ្មេញងាប់សរសៃ គឺដោយសារធ្មេញពុក មានប្រហោងដែលយើងមិនបានចាប់អារម្មណ៍ដែលធ្វើអោយមេរោគចូលទៅក្នុងសរសៃធ្មេញដែលធ្វើសរសៃធ្មេញនោះងាប់។
ការព្យាបាល
ចំពោះការព្យាបាល គួរតែជ្រើសរើសទីកន្លែងដែលមានទណ្ឌិតបណ្ឌិតមានជំនាញត្រឹមត្រូវ មានទីតាំងស្អាត មានឧបករណ៍គ្រប់គ្រាន់។
បន្ថែមពីនេះការព្យាបាលតាមរយ:ការព្យាបាលយកសរសៃធ្មេញចេញ ព្យាបាលសរសៃធ្មេញពុករលួយ លាងចេញអោយស្អាត បន្ទាប់មកបិទថ្នាំ និងធ្វើការស្រោបធ្មេញមកវិញ។ ប៉ុន្តែក្នុងករណីធ្មេញងាប់សរសៃយូរ បង្កទៅជាមានខ្ទុះ អាប់សែនៅចុងឬសហើយគឺមិនអាចទុកបាននោះទេ ត្រូវតែដកចេញ។
ការការពារ
ដើម្បីការពារសាមញ្ញាបំផុត គឺត្រូវដុសធ្មេញឲ្យបានទៀងទាត់រាល់ពេលញុំាអាហាររួច អោយបាន២ដងក្នុងរយៈពេលមួយថ្ងៃ នៅពេលញុំាអាហាររួចគួរតែប្រើខ្សែទាក់ចន្លោះធ្មេញជៀសវាងប្រើឈើចាក់ធ្មេញ ញុំាអាហាររឹងពេកនិងមកជួបជាមួយទន្តបណ្ឌិតអោយបានទៀងទាត់រាល់ពេល៦ខែម្តង៕