[វីដេអូ] Ep.72 ប្រធានបទ៖ ការថតធ្មេញដោយប្រើកាំរស្មី X-ray

ការថតធេ្មញដោប្រើកាំរស្មី X-ray គឺជាការចាប់យករូបភាពដែលមាននៅក្នុងមាត់ធ្មេញ ក្នុងនោះដែលអាចមើលឃើញផ្នែកខាងក្នុងនៃធ្មេញនិងឆ្អឹងផងដែរ។

 
[វីដេអូ] Ep.72 ប្រធានបទ៖ ការថតធ្មេញដោយប្រើកាំរស្មី X-ray

ការថតធ្មេញមាន៣ ប្រភេទ ៖

  • Periapical ៖ការថតធ្មេញ ឧបករណ៍លក្ខណៈតូចមែនទែនអាចដាក់ចូលទៅក្នុងមាត់បាន ការថត Periapical អាចមើលឃើញធ្មេញបានត្រឹមតែ 3-4 ធ្មេញប៉ុណ្ណោះ។
  • Panoramic X-ray ៖ គឺជាប្រភេទ 2D មានន័យថាការថតធ្មេញដែលបង្ហាញអោយឃើញធ្មេញដែលមាននៅក្នុងមាត់ទាំងអស់ជាលក្ខណៈរៀបស្មើរតែម្ដង។
  • CBCT៖ ជាប្រភេទការថតធ្មេញតាមម៉ាស៊ីន 3D ច្បាស់ល្អ ងាយស្រួលក្នុងការវិភាគទិន្នន័យ ដែលបង្វិលមើលឃើញទីតាំងធ្មេញបានគ្រប់ទីកន្លែង។

គួរបញ្ជាក់ផងដែរថា ចំពោះការថតធ្មេញប្រសិនបើយើងធ្វើការថតតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ បន្ទាប់មានការរៀបចំតាមស្តង់ដា គឺមិនមានផលប៉ះពាល់អ្វីដល់សុខភាពធ្ងន់ធ្ងរនោះទេ។

ជាចុងក្រោយដើម្បីទទួលសុខភាពមាត់អោយមានសុខភាពល្អ ត្រូវព្យាយាមថែរក្សាសុខភាពមាត់ធ្មេញឲ្យបានស្អាតល្អ ដុះធ្មេញ២ដងក្នុងមួយថ្ងៃនិងឧស្សាហ៍មកត្រួតពិនិត្យមាត់ធ្មេញជារៀងរាល់៦ខែម្តង ដើម្បីការពារធ្មេញពីបញ្ហាឈឺធ្មេញ ឬពុកធ្មេញ៕


សូមទស្សនាវីដេអូខាងក្រោម៖