[វីដេអូ] Ep.22 ប្រធានបទ៖ អាប់សែធ្មេញ
១. តើជំងឺអាប់សែធ្មេញគឺជាអ្វី?
ជំងឺអាប់សែធ្មេញគឺជាការកើតកខ្ទុះនៅក្នុងមាត់ឬនៅអញ្ចាញធ្មេញ។
២.តើជំងឺអាប់សែធ្មេញមានប៉ុន្មានប្រភេទ?
ជំងឺអាប់សែធ្មេញមានច្រើនប្រភេទ តែបញ្ហាធំអាចមានតែពីរប្រភេទប៉ុណ្ណោះ។
៣.តើជំងឺអាប់សែទាំងពីរប្រភេទមានសភាពខុសគ្នាយ៉ាងដូចម្តេច?
បើសិនជាយើងមើលឲ្យបានច្បាស់ នៅពេលហាមាត់ឃើញមានពីរ មួយនៅលើផ្ទៃធ្មេញ ហើយមួយទៀតអាប់សែប៉ោងនៅចុងឬសធ្មេញ។អាប់សែដែលមាននៅចុងឬសធ្មេញ គឺបានន័យថាគាត់មានជំងឺពុកធ្មេញរុំារ៉ៃមិនបានព្យាបាលរន្ធឬសឲ្យបានល្អ អញ្ចឹងហើយសសៃធ្មេញរបស់គាត់ស្លាប់ហើយអាចនឹងមានមេរោគជ្រាបចូលធ្វើឲ្យចូលទៅដល់ចុងឬស បណ្ដាលឲ្យមានខ្ទុះនៅចុងឬស។
៤.តើមូលហេតុអ្វីដែលធ្វើឲ្យមានជំងឺអាប់សែធ្មេញ?
មូលហេតុដែលបណ្ដាលឲ្យមានជំងឺអាប់សែធ្មេញកើតឡើង បញ្ហាជាចម្បងបណ្ដាលមកពី ការអនាម័យមាត់ធ្មេញ កាលណាខ្វះអនាម័យមាត់ធ្មេញធ្វើឲ្យមានការពុកធ្មេញ យូរៗទៅធ្វើឲ្យមេរោគចូលទៅខាងក្នុងស៊ីឆ្អឹងខាងក្នុងចុងឬសធ្មេញ។
៥. តើការព្យាបាលជំងឺអាប់សែត្រូវធ្វើយ៉ាងដូចម្ដេច?
ចំពោះការព្យាបាលក៏ត្រួវបែងចែកគ្នាដែរ ព្រោះមានការខុសគ្នា។ក្នុងករណីអាប់សែដោយសារតែធ្មេញដុះអត់ចេញ ជំហានដំបូងគឺត្រូវសម្អាតធ្មេញឲ្យស្អាតជាមុនសិន ហើយបានផ្ដោតទៅលើចំណុចដែលមអាប់សែ។បន្ទាប់មកបើសិនក្នុងករណីអញ្ចាញធ្មេញដុះអត់ទាន់ផុត គ្រូពេទ្យធ្មេញនឹងកាត់អញ្ចាញចេញដើម្បីឲ្យស្រឡះ។ចំណែកអាប់សែនៅចុងឬស គឺត្រូវព្យាបាលនៅចុងឬសត្រូវសម្អាតឲ្យស្អាតដូចគ្នាបន្ទាប់មកផ្ដោតទៅកន្លែងធ្មេញដែលឈឺហើយសម្អាតរន្ធឬសឲ្យស្អាត លាងសម្អាតបន្ទាប់មកចាប់ផ្ដើមដាក់ថ្នាំាសម្លាប់មេរោគបន្ថែមតែមានរយៈពេលយូរបន្តិច។អត្រាជោគជ័យការព្យាបាលការអាប់សែចុងឬស ក៏វាមានតិចបើសិនព្យាបាលមិនបានជោគជ័យ បើចាំបាច់គឺត្រូវតែដកធ្មេញនឹងចេញតែម្ដង៕
សូមទស្សនាវីដេអូខាងក្រោម៖