[វីដេអូ] Ep.21​ ប្រធានបទ៖ ការប៉ះធ្មេញ

 
[វីដេអូ] Ep.21​ ប្រធានបទ៖ ការប៉ះធ្មេញ

.តើការប៉ះធ្មេញគឺជាអ្វី?

ការប៉ះធ្មេញគឺជាការប៉ះបិទធ្មេញដែលបានបាត់បង់ឲ្យមានសម្រស់ឡើងវិញជំនួសធ្មេញដែលខូចខាត។

ការបិតបន្ទះដើម្បីសោភ័ណ្ឌភាពធ្មេញ

.តើមូលហេតុអ្វីត្រូវការប៉ះធ្មេញ?

មូលហេតុដែលយើងត្រូវការប៉ះធ្មេញ គឺមានច្រើនជួនកាលធ្មេញរបស់យើងមានការបាក់បែក មានដង្កូវស៊ីធ្មេញដោយសារធ្មេញមានចន្លោះក៏អាចធ្វើការប៉ះបិទជិតផងដែរ។

. តើការប៉ះធ្មេញមានអត្ថប្រយោជន៍អ្វីខ្លះ?

ទាក់ទងនឹងអត្ថប្រយោជន៍ការប៉ះធ្មេញ នៅពេលដែលធ្មេញមានបែកបាក់ឬប្រហោងបាត់បង់នៅរចនាសម្ព័នរបស់ធ្មេញ មើលទៅលើតាមការបាក់បែកធ្មេញនៅកម្រិតមួយដែលពេទ្យអាចធ្វើការប៉ះឡើងវិញបានឲ្យដូចទៅនឹងទម្រង់ដើមវិញ។

ប៉ះធ្មេញពណ៌ស | Roomchang Khmer Mobile

.តើការប៉ះធ្មេញប្រើប្រាស់បានរយៈពេលប៉ុន្មាន?

ការប្រើប្រាស់ស្ថិតលើរយៈកាលរបស់ធ្មេញកន្លែងដែលប៉ះហើយនិងបច្ចេកទេសផងដែរ។បើសិនជាប៉ះតាមបច្ចេកទេសត្រឹមត្រូវ គឺអាចប្រើប្រាស់ធ្មេញបានរយៈពេលយូរខ្លាំងណាស់រហូតទោដល់ ២០​-៣០ឆ្នាំ​ នៅតែល្អគ្រាន់តែពេលខ្លះវាអាចដូរពណ៌បន្តិចបន្តួចប៉ុណ្ណោះ។

សូមទស្សនាវីដេអូខាងក្រោម៖