[វីដេអូ] Ep.70 ប្រធានបទ៖ បញ្ហាក្រោយដកធ្មេញស្រុក

បញ្ហាក្រោយដកធ្មេញស្រុក គឺមានន័យថាក្រោយពីការដកធ្មេញស្រុកហើយបញ្ហារបស់វាគឺនៅកន្លែងដែលបានដកនោះមិនសរសៃឈាមទៅចិញ្ចឹមគ្រប់គ្រាន់។

 
[វីដេអូ] Ep.70 ប្រធានបទ៖ បញ្ហាក្រោយដកធ្មេញស្រុក

រោគសញ្ញា

ចំពោះបញ្ហាឬសញ្ញាដែលអាចសម្គាល់បានគឺ៖

  • អ្នកជំងឺមានការឈឺចាប់ខ្លាំងក្រោយពេលដកធ្មេញហើយ
  • ​នៅត្រង់កន្លែងដកមានកំណកឈាម
  •  ផលប៉ះពាល់អាចមានធំក្លិនមាត់ខ្លាំង
  • និងបញ្ហាផ្សេងៗ

ការពារកុំអោយកើតមានបញ្ហាផ្សេងៗត្រូវធ្វើអនាម័យមាត់ធ្មេញអោយបានស្អាតល្អ​ក្រោយពីការដកធ្មេញហើយ ទាំងការដុសធ្មេញ ទាំងការប្រើប្រាស់ទឹកខ្ពុលមាត់ត្រូវជ្រើសរើសអោយបានត្រឹមត្រូវ ថែទាំអោយបានស្អាតល្អទើបអាចជៀសផុតពីពញ្ហាទាំងអស់នោះ។

ដើម្បីឲ្យសុខភាពមាត់ធ្មេញមានសុខភាពល្អ អ្នកគួរព្យាយាមសម្អាតធ្មេញ ២ដងក្នុងមួយថ្ងៃ ឬដុសធ្មេញក្រោយពេលញុំាអាហាររួច និងឧស្សាហ៍មកត្រួតពិនិត្យមាត់ធ្មេញជារៀងរាល់៦ខែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖