[វីដេអូ] Ep.68 ប្រធានបទ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង
ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង ដែលគេហៅថា Dental implant គឺបានន័យថាការដាំបង្គោលធ្មេញនៅក្នុងចន្លោះធ្មេញដែលបាក់ឬបាត់បង់។ ជាទូទៅបើសិនជាធ្មេញមានសភាពធម្មតា ធ្មេញមានគ្រប់គ្រាន់ហើយគឺយើងមិនចាំបាច់ធ្វើ Dental implant នោះទេ។ ប៉ុន្តែនៅពេលដែលបាក់បង់ធ្មេញ ធ្វើឲ្យទីតាំងធ្មេញនោះមានចន្លោះ ដូច្នេះអ្នកអាចធ្វើការដាំបង្គោល implant បាន ។
ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹងមានអត្ថប្រយោជន៍ជាច្រើន ដោយសារតែ dental implant នេះអាចទៅជំនួសក្នុងឆ្អឹងធ្មេញដែលបានបាត់បង់ទៅ។ឧទាហរណ៍ថា យើងបាក់បង់ធ្មេញ យើងអាចដាក់ធ្មេញថ្មីដាក់ជំនួយធ្មេញដែលបាត់បង់នោះមកវិញ។
ចំពោះអ្នកជំងឺដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើ Dental implant គឺជាអ្នកជំងឺមួយចំនួនដែលគាត់មានជំងឺពុកឆ្អឹង ឬមានជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរជាដើម។ ចំពោះអ្នកជំងឺផ្សេងទៀតដែលគាត់ពិសារស្រាឬបារីច្រើន គាត់មិនអាចទទួលការដាក់បង្គោល implant នេះទេ។
ជាទូទៅការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង នៅពេលដែលគាត់មាន implant ការថែទាំក៏មិនខុសគ្នាជាមួយនឹងអ្នកជំងឺទូទៅដែរ គឺត្រូវដុសធ្មេញជារៀងរាល់ពីរដងក្នុងមួយថ្ងៃនឹងជ្រើសរើសថ្នាំដុសធ្មេញឲ្យបានត្រឹមត្រូវ ដើម្បីជួយថែរក្សាធ្មេញឲ្យបានយូរអង្វែង៕
សូមទស្សនាវីដេអូខាងក្រោម៖