[វីដេអូ] Ep.18ប្រធានបទ៖រោគពុកធ្មេញ

 
[វីដេអូ] Ep.18ប្រធានបទ៖រោគពុកធ្មេញ

. អ្វីទៅជារោគពុកធ្មេញ?

រោគពុកធ្មេញ គឺជាការខូចខាតស្រទាប់ធ្មេញខាងលើដែលទាក់ទងនឹង បញ្ហាមេរោគជាមួយនិងចំណីអាហារដែលដក់ជាប់នៅលើធ្មេញ ហើយបង្កើតទៅជាអាស៊ីតជាហេតុធ្វើឲ្យមានការពុកផុយ។

វីដេអូ] Ep.15 # ជំងឺពុកធ្មេញ - CNGTV - ទស្សនាវដ្តីព័ត៌មាន

.តើសញ្ញាអ្វីខ្លះដែលបង្ហាញថាកំពុងមានរោគពុកធ្មេញ?

ចំពោះសញ្ញាដំបូងមានលក្ខណៈស្នាម​សៗនៅលើធ្មេញមួយទៀតនៅចង្អូរធ្មេញមានលក្ខណៈខ្មៅ។អ្នកជំងឺមានការស្រាវធ្មេញឬមួយក៏ឈឺនៅពេលញុំាទឹកក្ដៅ ទឹកត្រជាក់និងអាហារមានជាតិផ្អែម។ករណីមួយទៀតមានចេញខ្ទុះនៅលើអញ្ចាញ ក្ដៅខ្លួនអាចនឹងឡើងកូនកណ្ដុរទៀត។

ឈឺធ្មេញ រកអ្វីមិនទាន់មានតែរបស់ពីរមុខនេះទេ ជួយបងប្អូនទាន់ពេល !! – khmer  freedom news

.​តើរោគពុកធ្មេញត្រូវព្យាបាលដូចម្ដេចខ្លះ?

រោគពុកធ្មេញគឺត្រូវព្យាបាលតាមការពិនិត្យផ្ទាល់​ឬថតមើលផ្ទាល់ដែរ។ ក្នុងករណីស្រាលគ្រាន់តែមានចង្អូរខ្មៅឬស្នាមពណ៌ស។​ បើសិនជាករណីធ្មេញគាត់ពុកខូចដល់ស្រទាប់ទី១ ទី២ ហើយគឺ គ្រូពេទ្យធ្មេញនឹងប៉ះបិទធ្មេញដែលពុកនោះ។

ជាចុងក្រោយដើម្បីការពារកុំឲ្យមានរោគពុកធ្មេញ យើងត្រូវថែរក្សាសុខភាពមាត់ធ្មេញអោយបានល្អ ដោយដុសធ្មេញយ៉ាងតិចឲ្យបានពីរដងក្នុងមួយថ្ងៃ ជ្រើសរើសអាហារណាល្អសម្រាប់សុខភាព ហើយយើងគួរតែជៀសវាងអាហារណាដែលមានជាតិផ្អែមខ្លាំង ជាតិស្អិតជាប់នៅលើធ្មេញ ដែលអាចក្លាយទៅជាអាស៊ីតបណ្ដាលឲ្យមានរោគពុកធ្មេញ និងជៀសវាងការញុំាស្រាឬបារី៕

សូមទស្សនាវីដេអូខាងក្រោម៖