[វីដេអូ] Ep.17ប្រធានបទ៖​ហេតុអ្វីចាំបាច់ពត់ធ្មេញ?

ការពត់ធ្មេញគឺជាជំនាញឯកទេសមួយនៃវិស័យទន្តសាស្ត្រ ដែលពួកយើងសិក្សាអំពីការ អភិវឌ្ឍន៍ ឆ្អឹងថ្គាម និងទម្រង់មុខ ហើយក៏ព្យាបាលបញ្ហា ដែលទាក់ទងជាមួយ និងធ្មេញ ក៏ដូចជា ឆ្អឹងថ្គាម ។

 
[វីដេអូ] Ep.17ប្រធានបទ៖​ហេតុអ្វីចាំបាច់ពត់ធ្មេញ?

ការពត់ធ្មេញគឺជាជំនាញឯកទេសមួយនៃវិស័យទន្តសាស្ត្រ ដែលពួកយើងសិក្សាអំពីការ អភិវឌ្ឍន៍ ឆ្អឹងថ្គាម និងទម្រង់មុខ ហើយក៏ព្យាបាលបញ្ហា ដែលទាក់ទងជាមួយ និងធ្មេញ ក៏ដូចជា ឆ្អឹងថ្គាម ។

 

ដូចដែលយើងបានដឹងមកហើយថា ទ្វារគឺជាច្រកចូលមក្នុងផ្ទះរបស់យើង ហើយមាត់របស់យើងក៏ ជាច្រកចូលនៃរូបរាងកាយរបស់យើង ដូច្នេះហើយសុខភាពមាត់ធ្មេញល្អ ក៏នាំឲ្យយើង

ទទួលបានសុខភាពរាងកាយមាំមួនផងដែរ ។

 ដូច្នេះហើយការពត់ធ្មេញជាទូទៅយើងថែរក្សាពត់តម្រង់ ឆ្អឹងចង្ការ និងរបៀបនៃការខាំទំពារនៃធ្មេញ និងស្នាមញញឹមរបស់អ្នក ។

 សំនួរសួរថា ហេតុអ្វីបានជា យើងត្រូវការពត់ធ្មេញ ?

វាគឺជាសំនួរសំខាន់មួយ ហើយចម្លើយនោះគឺ ប្រសិនបើធ្មេញរបស់អ្នកមិន ត្រង់ស្មើរល្អ អ្នកមិនអាចធ្វើការសម្អាតវាបានល្អនោះទេ ។

 

ប្រសិនបើធ្មេញរបស់អ្នកមិនត្រង់ ស្មើរល្អ ចំណីអាហារ នឹងជាប់ តោងនៅធ្មេញ

ទោះបីអ្នកញ៉ាំអ្វីក៏ដោយ ក៏វាជាប់ដែរ ហើយវានឹងធ្វើឲ្យ អ្នកមានក្លិនមាត់មិនល្អ

ប្រសិនបើធ្មេញអ្នក មិនស្មើរល្អ អ្នកនឹងគ្មានទំនុកចិត្ត គ្រប់គ្រាន់ក្នុងការ បង្ហាញស្នាមញញឹម អ្នកនឹងគ្មានទំនុកចិត្តគ្រប់គ្រាន់ក្នុងការបង្កើតមិត្តថ្មី ដូច្នេះហើយធ្មេញត្រង់ស្អាត និងស្នាមញញឹមស្រស់ស្អាត នឹងជួយអោយយើងមានរឿងល្អៗជាច្រើនចូលមកក្នុងជីវិតរបស់យើង ។

យ៉ាងហោចណាស់វាធ្វើអោយយើងមានទំនុកចិត្តខ្ពស់ និងទំនាក់ទំនង សុខភាពផ្លូវចិត្តល្អ

ស្នាមញញឹមស្រស់ស្អាត វាផ្តល់ប្រយោជន៍ជាច្រើន ។ ក្នុងការព្យាបាល ការពត់ធ្មេញ វាមិនត្រឹមតែផ្តល់ ស្នាមញញឹមស្រស់ស្អាតប៉ុណ្ណោះទេ

វាថែមទាំងទទួលបានសុខភាពល្អ ការខាំធ្មេញល្អ និងមុខងារ ទំពារបានល្អផងដែរ ។

សម្រាប់ការពត់តម្រង់ធ្មេញ ជាទូទៅយើងមានអ្នកជម្ងឺ២ប្រភេទ

ទី១ គឺជាអ្នកជំងឺដែលពិតជាត្រូវការការព្យាបាល

មានន័យថា គឺជាអ្នកដែលពិតជាត្រូវការចាំបាច់ ការព្យាបាលជាបន្ទាន់ ។

ប្រសិនបើ មានកូនដែលកំពុងលូតលាស់ឆ្អឹងថ្គាម ហើយការលូតលាស់មិនត្រឹមត្រូវ

ទៅតាមកំណាំធ្មេញធម្មតា ។ វាជាការងាររបស់ក្រុមគ្រូពេទ្យឯកទេសផ្នែកពត់តម្រង់ធ្មេញ ដើម្បីកែប្រែកាំណាំធ្មេញដែលដុះខុសធម្មតា ដូច្នេះហើយ អ្នកជំងឺប្រភេទនេះ គឺតម្រូវអោយទទួលការព្យាបាលភ្លាមៗ មិនត្រូវពន្យាពេលយូរនោះទេ ។

ហើយអ្នកជំងឺប្រភេទទី ២ គឺជាអ្នកដែលស្ថិតក្នុងវ័យជំទង់ ហើយគ្រាន់តែត្រូវការការពត់តម្រង់ធ្មេញ ដើម្បីអោយពួកគាត់ទទួលបានភាពស្រស់ស្អាតជាងមុន ក្នុងគោលបំណងកែប្រែសោភ័ណ្ឌភាព ចំពោះអ្នកជំងឺប្រភេទនេះ យើងអាចរង់ចាំការព្យាបាលបាន វាមិនត្រូវការ ការព្យាបាល បន្ទាន់ឡើយ ដូច្នេះហើយករណីខ្លះយើងត្រូវប្រាប់ទៅអ្នកជំងឺ ឬ ឪពុកម្តាយរបស់គាត់

ប្រសិនបើ យើងពន្យារការព្យាបាល នោះយើងនឹងខាតពេលវេលាសម្រាប់ការលូតលាស់របស់កុមារ ចំពោះករណីខ្លះទៀត យើងអាចប្រាប់អ្នកជំងឺបានថា អាចពន្យាការព្យាបាលបន្តិច ២ ឬ ៣ឆ្នាំ

ជាមិនបន្ទាប់អ្វីនោះទេ ។

វាអាស្រ័យទៅលើអាយុរបស់អ្នកជំងឺ

ហើយប្រភេទការព្យាបាលដែលអ្នកជំងឺទាមទា ប្រសិនបើយើងមិនបានធ្វើការព្យាបាលទៅលើកុមារដែលត្រូវការ

ការព្យាបាលបន្ទាន់ យើងនឹងបាត់បង់ពេលវេលាដែលអាចជួយពួកគាត់ អោយសម្រេចបាននូវគោលបំណងរបស់គាត់ ។ ប៉ុន្តែប្រសិនបើអ្នកជំងឺដែលមិនទាមទាព្យាបាលបន្ទាន់ ដោយគ្រាន់តែចង់កែប្រែសោភ័ណ្ឌភាព សម្រាប់ពួកគាត់គឺអាចរង់ចាំបានខ្លះ សម្រាប់ពួកគាត់ប្រសិនបើមិនព្យាបាលបន្ទាន់ ក៏មិនអីដែរ ។

ការដាក់ Braces ឬការពត់តម្រង់ធ្មេញវាមិនឈឺចាប់ខ្លាំងពេកទេ តែបើយើងនិយាយថាវាមិនឈឺ គឺវា | មិនត្រឹមត្រូវដែរ វាមានអារម្មណ៍ថាពិបាកបន្តិច វាមានអារម្មណ៍ថា រាងតឹងពេលដែលយើងដាក់ Braces និងលួស ហេតុអ្វី ?

ព្រោះ Braces នឹងលួសជាអ្នកទាញធ្មេញ អោយដើរនៅក្នុងឆ្អឹង

ដូច្នេះហើយយើងមិនអាចនិយាយ បានថាវាមិនបង្ករអោយ ឬមិនឈឺនោះទេ ។

ត្រឹមត្រូវណាស់ វាធ្វើអោយយើងមានអារម្មណ៍ពិបាកបន្តិច បើប្រៀងធៀបជាមួយកាលពេលមុន ព្រោះឥលូវនេះធ្មេញរបស់យើងកំពុងតែធ្វើចលនា

ដូច្នេះហើយវាពិបាកក្នុងការញ៉ាំអាហារ មានអារម្មណ៏ថាតឹងបើប្រៀបធៀបជាមួយពីមុន

ប៉ុន្តែវា អាស្រ័យទៅលើជំនាញ និងរបៀបនៃការព្យាបាលរបស់អ្នកឯកទេសដែលព្យាបាលអ្នក សម្រាប់ពួកយើង យើងព្យាយាមប្រើកម្លាំងទាញថ្នមៗ នឹងទំហំលួសតូចៗ នៅពេលការចាប់ផ្តើមព្យាបាលដំបូង ដូច្នេះហើយអ្នកជំងឺមិនមានអារម្មណ៍ខុសគ្នាប៉ុន្មាន

រវាងពេលពាក់ Braces និងមិនពាក់ Braces រឿងតែមួយដែលខ្ញុំចង់ស្នើរទៅអ្នកជំងឺ

នោះគឺអ្នកជំងឺនឹងមានអារម្មណ៍ខុសគ្នាបន្តិច នោះគឺពីមុនអ្នកមិនមានពាក់ braces

ហើយភ្លាមៗ ក្នុងមាត់អ្នកមានលួស និងគ្រាប់ bracket ច្រើន។

ដូច្នេះហើយមាត់ នឹងអណ្តាតរបស់អ្នកត្រូវការពេលវេលា ២ ទៅ៣ថ្ងៃ

ដើម្បីអោយស្មើជាមួយនឹងរបស់ថ្មីៗ នៅក្នុងមាត់។ ហើយក្នុងនោះដែរ យើងក៏ផ្តល់ជាការណែនាំអោយញ៉ាំអាហារទន់ៗ ជាពិសេសត្រូវតមអាហារ និងបញ្ចៀសនូវអាហារមួយចំនួន ដែលវាក៏ជួយកាត់បន្ថយនូវការឈឺចាប់

ដូច្នេះហើយត្រឹមត្រូវ ណាស់ជាមួយនឹង Braces យើងពិបាកបន្តិច ប៉ុន្តែបើយើងធ្វើតាមការណែនាំ ហើយរួមផ្សំជាមួយនិង ជំនាញ នឹងបទពិសោធន៍ របស់គ្រូពេទ្យជំនាញពត់ធ្មេញ ការព្យាបាលរបស់អ្នកនឹងទៅដោយរលូន | ដោយគ្មានបញ្ហាអ្វីទាំងអស់ ។

 

សំនួរ : បាទ ដូច្នេះហើយការព្យាបាលពត់តម្រង់ធ្មេញ គឺមិនកំណត់អាយុនោះទេ

នៅពេលដែល យើងទទួលការព្យាបាល ទាន់ពេលវេលាសម្រាប់កុមារ

ខ្ញុំស្នើអោយឪពុកម្តាយ នាំកូននៅក្នុងកំឡុងអាយុ ៧ឆ្នាំ ឬ៨ឆ្នាំ ដើម្បីទទួលការពិនិត្យ វាមិនសម្រាប់តែការព្យាបាលនោះទេ ដូច្នេះចំពោះ កុមារដែលលូតលាស់ មានកំណាំធ្មេញខុសធម្មតា

យើងមានពេល សម្រាប់ការព្យាបាល ពួកគាត់ និងនាំកំណាំធ្មេញគាត់មកភាពប្រក្រតីវិញ ។

សម្រាប់មនុស្សវ័យជំទង់ គ្មានការកំណត់ទៅលើអាយុទេ គឺវាអាស្រ័យទៅលើសុខភាព និងកម្រិតធ្មេញល្អ យើងអាចធ្វើការពត់ធ្មេញ និងដាក់ Braces បានគ្រប់វ័យ ។ អ្នកជំងឺដែលមានវ័យចំណាស់ជាងគេគឺអាយុ ជាង៦០ឆ្នាំ ។

ដូច្នេះហើយបើ យើងមានសុខភាពមិនល្អ គ្មានជំងឺទូទៅផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម ឬលើសឈាម គឺមិនត្រូវបានកំណត់អាយុទេ  វ័យណាក៏ទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត និងធ្មេញស្អាតបានដែរ ។ សំនួរ : សម្រាប់ខ្ញុំមានបញ្ហាសំខាន់មួយដែលខ្ញុំ ចង់លើកមកនិយាយ ដែលខ្ញុំបានសង្កេតឃើញនៅ កម្ពុជារបស់យើង

សម្រាប់អ្នកជំងឺរបស់ខ្ញុំ ក្នុងនាមខ្ញុំជាគ្រូពេទ្យឯកទេសមួយរូប ខ្ញុំព្យាបាលអ្នកជំងឺ របស់ខ្ញុំដូចគ្រួសាររបស់ខ្ញុំផ្ទាល់ ខ្ញុំនឹងមិនចង់នាំកូនរបស់ខ្ញុំទៅកន្លែងព្យាបាលណាដែលគ្មានទំនុកចិត្ត និងប្រើប្រាស់សំភារៈ ដែលមានគុណភាពខ្ពស់នាំពីសហរដ្ឋអាមេរិក និងប៉ែកអឺរ៉ុប

តាមរយៈ ក្រុមហ៊ុន American Orthodontic សម្រាប់ខ្ញុំ ខ្ញុំចង់អោយកូនរបស់ខ្ញុំ

ទទួលបាននូវការព្យាបាលនៅ កន្លែងដែលប្រើប្រាស់នូវសំភារៈដែលមានគុណភាពខ្ពស់ នៅពេលដែលយើងនិយាយអំពី គុណ ភាពល្អរបស់ផលិតផល យើងក៏ត្រូវនិយាយអំពីតម្លៃ ផលិតផលដែរ ហើយកុំបារម្ភចំពោះតំលៃ នៃ ការពត់តម្រង់ធ្មេញ ព្រោះការទូទាត់សាច់ប្រាក់ គឺបត់បែនទៅតាមការជ្រើសរើស របស់អ្នកមិន ចាំបាច់បង់ប្រាក់នៅពេលដំបូងទាំងអស់នោះទេ យើងបែងចែកការបង់ប្រាក់ទាំងអស់ទៅតាម ដំណាក់កាល ២ ទៅ៣ឆ្នាំ វាងាយស្រួលសម្រាប់យើងបង់ ។

ហើយប្រសិនបើអ្នកមានបញ្ហាហិរញ្ញវត្ថុអ្នកគ្រាន់តែផ្តល់ដំណឹងមកកាន់ខាងយើង យើងមានជំរើសជាច្រើនផ្តល់ទៅកាន់អ្នកជំងឺរបស់យើងក្នុងការព្យាបាល ។

ដូចដែលខ្ញុំបាននិយាយ គឺយើងព្យាបាលអ្នកជំងឺដូចក្រុមគ្រួសាររបស់ យើងអញ្ចឹងដែរ

ហើយម្តងទៀត ខ្ញុំសូមអោយអ្នកជំងឺពត់ធ្មេញ រក្សារអនាម័យអោយបានល្អ

បើប្រៀបធៀបទៅកាលពីមុន ធម្មតាពេលមិនទាន់ដាក់ Braces យើងដុះ ២ ទៅ៣ដងក្នុងមួយថ្ងៃ

តែពេលដាក់ Braces យើងត្រូវសំអាតរាល់ពេលញុំាអាហារ ៕

សូមទស្សនាវីដេអូខាងក្រោម៖