[វីដេអូ] Ep.71 ប្រធានបទ៖ ជំងឺសន្លាក់ឆ្អឹងថ្គាម

ជំងឺសន្លាក់ឆ្អឹងថ្គាម គឺជាសាច់ដុំដែលមាននៅសន្លាក់ឆ្អឹងថ្គាម ហើយនៅពេលដែលមានចលនាវានឹងបង្កឲ្យឈឺនៅកន្លែងនឹងតែម្តង។

 
[វីដេអូ] Ep.71 ប្រធានបទ៖ ជំងឺសន្លាក់ឆ្អឹងថ្គាម

រោគសញ្ញា

ចំពោះរោគសញ្ញាមិនពិបាកក្នុងសង្កេតនោះទេ ពីព្រោះអាចស្តែងចេញមកដោយមានភាពឈឺចាប់នៅកន្លែងឆ្អឹងថ្គាមនៅជុំវិញត្រចៀក និងសាតផ្កា និងអាចសង្កេតដឹងថានូវពេលដែលយើងនិយាយ ការហាមាត់។

ចំពោះកត្តាដែលបង្កអោយកើតមានជំងឺសន្លាក់ឆ្អឹងថ្គាម គឺមានច្រើនផងដែរ ឧទាហរណ៍ទាក់ទងនឹងអ្នកជំងឺស្រ្កៀតធ្មេញ​នូវពេលស្រ្កៀតយូរវាអាចរុំារ៉ៃទម្រាំអ្នកជំងឺបានដឹង វាអាចនឹងបង្កអោយមានជំងឺសន្លាក់ឆ្អឹងបាត់ទៅហើយ ។ ម្យាងទៀតអ្នកដែលមានងាំធ្មេញមិនត្រូវគ្នា ឬបាត់បង់គ្រាប់ធ្មេញយូរដែលធ្វើឲ្យរចនាសម្ព័នមិនត្រូវគ្នាទើបធ្វើឲ្យមានបញ្ហាសន្លាក់ឆ្អឹងកើតឡើងផងដែរ។

ការព្យាបាលបើសិនជាបានដឹងថាមានបញ្ហាតិចតួច គឺអាចព្យាបាលបានគ្រាន់តែពេលមកដល់មន្ទីពេទ្យត្រូវតែពាក់ឧបករណ៍ដែលខាងក្រុមគ្រូពេទ្យជាអ្នកកំណត់ជូន និងតាមដានរយៈពេល៣ខែ ឬ៦ខែ ដើម្បីឲ្យដឹងថាមានការធូរស្រាលឬអត់ បើសិនជាអ្នកជំងឺមានអាការៈឈឺនៅកន្លែងជុំវិញត្រចៀកឬក៏ថ្គាមគឺអាចញុំាថ្នាំបំបាត់ការឈឺចាប់បាន ប៉ុន្តែការញុំាថ្នាំនេះបានធូរស្រាលតែមួយរយៈពេលប៉ុណ្ណោះ ។ ហើយប្រសិនបើជាធ្ងន់ធ្ងររហូតដល់សឹកមានតែបញ្ចូនទៅកន្លែងវះកាត់តែម្ដង។

ដើម្បីការព្យាបាលទទួលបានជោគជ័យអ្នកគួរតែព្យាយាមតាមដានសុខភាពមាត់ឲ្យបានល្អ  រកទន្តពេទ្យឬអ្នកជំនាញខាងសន្លាក់ឆ្អឹងថ្គាមអាចពិភាក្សាអំពីមូល ហេតុនិងវិធីព្យាបាលដែលអាចព្យាបាលចំពោះបញ្ហារបស់យើងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖