[វីដេអូ] Ep.1 ប្រធានបទ៖ វិបត្តិដំណេក

និយមន័យវិបត្តិដំណេកផ្តោតទៅលើការគេង។

 
[វីដេអូ] Ep.1 ប្រធានបទ៖ វិបត្តិដំណេក

 

ជារឿយៗ បញ្ហា​ក្នុងការ​គេង​ជា​បទពិសោធន៍​ដ៏​គួរឱ្យ​ធុញទ្រាន់​។ អ្នក​គេង​មិន​លក់​នៅពេល​យប់ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​នឿយហត់​នៅពេល​ព្រឹក និង​ឆាប់​អស់កម្លាំង​នៅពេល​បន្ទាប់​ដែលប្រែលប្រួល ទៅតាមអាយុកាលរបស់មនុស្សម្នាក់ៗ ក្នុងករណីដែលគាត់ឧស្សាហ៍គេងភ្ញាក់ៗ គេងមិនលក់ហៅថាអ្នកជំងឺដែលមានវិបត្តិដំណេក។

ករណីមួយទៀតអ្នកជំងឺឧស្សាហ៍គេងភ្ញាក់ ដើរចុះដើរឡើង ដោយមិនដឹងខ្លួននៅពេលយប់។

មូលហេតុ

មូលហេតុសំខាន់ៗនៃវិបតិ្តដំណេកកើតឡើងពីកត្តាអ្នកជំងឺគាត់ធាត់ ពិបាកដកដង្ហើមនៅពេលគេង ជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវកាយ ការពិការគេងរាល់ពេលដែលចង់គេង មានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ​។

សូមជម្រាបថា ជំងឺនេះកើតឡើងនៅគ្រប់វ័យទាំងអស់មិនថាក្មេងចាស់នោះទេ ហើយក៏ជំងឺគេងមិនលក់រុំារៃផងដែរ។ សូមកុំប្រើថ្នាំងងុយគេង ព្រោះវាប៉ះពាល់យ៉ាងខ្លាំងដ៍ដំណេក។

គួររម្លឹកថា ប្រសិនបើអ្នកមានបញ្ហាវិបត្តិដំណេកអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញច្បាលាស់ ជៀសវាងការប្រើថ្នាំងងុយគេព្រោះវាមិនល្អសំរាប់សុខភាពដែលធ្វើឲ្យប៉ះពាល់ដំណេក និងបរិភោគអាហារដែលល្អសំរាប់សុខភាព។

 

សូមទស្សនាវីដេអូខាងក្រោម៖