ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា កំហុសរបស់សារព័ត៌មាន VOD គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៍បញ្ជាក់ថា កំហុសរបស់សារព័ត៌មាន VOD ក្នុងពេលនេះគឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន ។

ស្ថាប័នសារព័ត៌មានណាមួយដែលបានផ្សព្វផ្សាយព័ត៌មាន ដោយធ្វើអោយមានការប៉ះពាល់ដល់ស្ថាប័ន អង្គភាព ឬបុគ្គលណាក្តី ហើយត្រូវបានគេធ្វើលិខិត សរសេរបំភ្លឺបកស្រាយ ហើយផ្ញើមក ស្ថាប័នសារព័ត៌មាននោះ ឬមិនផ្ញើមកក្តី តែវាពាក់ពន្ធ័ដំណឹងដែលយើងបានផ្សាយ គឺត្រូវតែផ្សាយនូវខ្លឹមសារទាំងស្រុង បើមិនដូច្នេះទេ អាចប្រឈមមុខនឹងការយកអាជ្ញាបណ្ណផ្សាយ ។

ជាគោលការណ៍ ការអនុវត្តន៍នេះ ក្រសួងព័ត៌មាន ត្រូវតែធ្វើគ្រប់អង្គភាពសារព័ត៌មាន មិនមែនតែសម្រាប់សារព័ត៌មាន VOD មួយនេះនោះទេ គឺអនុវត្តន៍គ្រប់សារព័ត៌មាន ដែលធ្វើខុសវិជ្ជាជីវៈ ព្រោះថាការមិនផ្សាយទាំងស្រុងនូវខ្លឹមសារនៃការបកស្រាយរបស់គេវិញ មានចេតនាអ្វីផ្សេងពីនេះ ។ បើសិនជាសារព័ត៌មាននោះ បានផ្សាយនូវការបកស្រាយនោះដែរ តែក្នុងន័យបំភណ្ឌការពិត នៅពេលចេញផ្សាយរួចហើយ នឹងមានការស្រាវជ្រាវដើម្បីដាក់បន្ទុកបន្ថែមទៀត ។

សូមជំរាបថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថា បានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ៕ 

ប្រភព៖ ក្រសួងព័ត៌មាន