មានដឹងអត់មហាសេដ្ឋីលុយពាន់លានដុល្លារ ក្មេងជាងគេបំផុតក្នុងលោកគឺជានណា
លោក John Collison ជាសហគ្រិនវ័យក្មេងមានសញ្ជាតិអៀរឡង់ ហើយក៍ជាសហស្ថាបនិកនិងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាមួយមានឈ្មោះថា Stripe នៅពេលគាត់មានអាយុ ១៩ ឆ្នាំ ជាមួយបងប្រុសរបស់លោកគឺលោក Patrick Collison។
គាត់គឺជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោកដែលមានអាយុ ២៧ ឆ្នាំ។
ក្រុមហ៊ុននេះបានបង្កើតគេហទំព័រសំរាប់ទទួលយកការទូទាត់ការបង់ប្រាក់តាមអ៊ីនធឺណិតហើយកម្មវិធីនេះក៍មានការពេញនិយាមពីក្រុមហ៊ុនធំៗជាច្រើន ដូចជាលីហ្វ(Lyft)និងហ្វេសប៊ុកជាដើម។
បច្ចុប្បន្នបងប្អូនប្រុសទាំងពីររូបនេះមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ក៏ម្នាក់ ១,១ ពាន់លានដុល្លារពីក្រុមហ៊ុន Stripe ដែលមានមូលដ្ឋាននៅទីក្រុងសានហ្វ្រានស៊ីស្កូ បានបង្កើនប្រាក់ចំនួន ១៥០ លានដុល្លារពី CapitalG ដែលជាផ្នែកនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុនមេ គឺក្រុមហ៊ុន Google និងក្រុមហ៊ុន General Catalyst Partnersផងដែរ។