ប្រធានបទ ៖ហេតុអ្វីបានជាកុំព្យូទ័ររបស់អ្នកមានបញ្ហាសាកថ្មមិនចូល?
ការសាកថ្មបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតប្រចាំថ្ងៃរបស់យើង។ អ្នកអាចយកកុំព្យូទ័រយួរដៃ MacBook របស់អ្នកទៅគ្រប់ទីកន្លែងបានដោយមិនមានការព្រួយបារម្ភ។ មានរឿងជាច្រើនពេលខ្លះ បញ្ហាសាកថ្មមិនចូលអាចមកពីឌុយឆ្នាំងសាក ឬក៏អាចមកពី Software ។
- លក្ខណៈពិសេសសុវត្ថិភាពថ្មរបស់ MacBook ៖
ប្រសិនបើអ្នកទទួលបានសារជូនដំណឹងថាថ្មរបស់អ្នកសាកមិនចូល ទោះបីជាដោតច្រើនដង អាចដោយសារកុំព្យូទ័រកំពុងគ្រប់គ្រងការទទួលថាមពលដោយស្វ័យប្រវត្តិ ដើម្បីរក្សាថាមពលថ្មរបស់អ្នកឱ្យបានយូរ។
អ្នកអាចបិទមុខងារសុខភាពថ្មរបស់អ្នកតាមរយៈ menu នៅក្នុង system settings មានដូចជា៖
1. ដំបូងសូមចុច នៅលើអេក្រង់របស់ MacBook រួចចុច Apple icon
2. បន្ទាប់មកចុច System Settings
3. បន្ទាប់មកទៀតចុច Battery នៅក្នុង sidebar
4. រួចចុច Battery Health
5. ចុងក្រោយសូមដោះសញ្ញា Uncheck ចំពោះ Manage battery longevity
ប្រភព ៖ Slash Gear អត្ថបទ ៖ កា