[វីដេអូ] Ep.18 ប្រធានបទ៖ ជំងឺថប់បារម្ភដោយសារស្ថានភាពសង្គម

ជំងឺថប់បារម្ភដោយសារស្ថានភាពសង្គម កើតឡើងដោយសារការរឿងដដែលច្រើនមិនចេះចប់មិនចេះហើយ អត់ពីរឿងមួយចូលរឿងមួយទៀត។ ជំងឺនេះអាចបណ្តាលមកពីតំណពូជពីឪពុកម្តាយ កត្តាហ្សែន ឬកើតឡើងពីសកម្មភាពមិនល្អប្រើប្រាស់អំពើហិង្សា គំរៀមកំហែងកូន និងរិតបន្តឹងកូនច្រើនពេក ជាហេតុធ្វើឲ្យកូនៗរៀនតាម ឬមានការបាត់បង់ទំនុកចិត្តលើខ្លួនឯង និងបាត់បង់ភាពក្លាហានក្នុងការបញ្ចេញមតិ។ ក្នុងករណីចំពោះគ្រួសារមួយចំនួនដែលស្រឡាញ់កូនពេក បិទសិទ្ធមិនឲ្យកូនធ្វើអ្វីមួយ ហាមឃាត់មិនឲកូនសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯង កត្តាទាំងអស់នេះក៏ជាបញ្ហាមួយដែលធ្វើឲ្យកូនៗខ្លាចសង្គមបន្តិចម្តងៗនិងកាន់តែខ្លាំងឡើង។ ក្រៅពីនេះទៀតទាក់ទងទៅនឹងអាកប្បកិរិយាពីកំណើតរបស់អ្នកជំងឺ ដែលចូលចិត្តនៅម្នាក់ឯង គិតថាខ្លួនឯងធ្វើខុស មិនចូលចិត្តបរិយាកាសសង្គមខាងក្រៅក៏ជាមូលហេតុដែលគាត់កើតជំងឺថប់បារម្ភផងដែរ។

 
[វីដេអូ] Ep.18 ប្រធានបទ៖ ជំងឺថប់បារម្ភដោយសារស្ថានភាពសង្គម

មូលហេតុដែលបណ្តាលឲ្យកើតមានជំងឺថប់បារម្ភដោយសារស្ថានភាពសង្គមគឺមាន ៣ កត្តាធំៗដូចជា ៖

១. កត្តាជីវសាស្ត្រ សំដៅទៅលើការតំណពូជ

២.កត្តាចិត្តសាស្ត្រ

៣.កត្តាសង្គមសាស្ត្រ ​។

ជំងឺប្រភេទនេះអាចព្យាបាលទៅបានដោយស្ថិតលើ ៣ក្រុមធំៗដូចជា ៖

  • ក្រុមគ្រូពេទ្យ
  • ក្រុមគ្រួសារ
  • ស្ថិតលើបុគ្គលខ្លួនឯង ។

គួររម្លឹកថា ជំងឺថប់បារម្ភដោយសារស្ថានភាពសង្គមមានផលប៉ះពាល់ស្រ្តីកើតច្រើនជាងបុរស។ បន្ថែមពីនេះវាក៏ជាជំងឺកើតឡើងដោយស្ងៀមស្ងាត់ អាចនឹងមានឳកាសទៅជាជំងឺរ៉ាំរ៉ៃ ហើយធ្វើឲ្យពិការភាពក្នុងផ្នែកសង្គមតែម្តង ពេលខ្លះអាចមានអារម្មណ៍គិតខ្លី ឬប្រើប្រាស់គ្រឿងញៀន និងសេពគ្រឿងស្រវឹងជាដើម៕

 

សូមទស្សនាវីដេអូ ៖