[វីដេអូ] Ep.19 ប្រធានបទ៖ រៀនដោះលែងខ្លួនឯង

ជាទូទៅមនុស្សគ្រប់រូបចេះតែចងខ្លួងឯងទុកជាមួយនឹងអ្វីដែលធ្វើឲមានភាពលំបាក។ ទាក់ទងទៅនឹងការចង មាន ន័យថាការទាក់ទងទៅនឹងអារម្មណ៍មិនល្អ ដោយការស្តាប់ ការហិតក្លិន និងសម្ភស្ស។ ចំណែកឯការដោះលែងខ្លួនឯង មានន័យថាការរៀនអប់រំចិត្តរបស់យើង ដើម្បីកាត់បន្ថយនៅចំណងដែលចងភ្ជាប់ជា មួយអារម្មណ៍ផ្សេង ដូចពាក្យចាស់លោកពោលថា “ បើយើងចង យើងត្រូវចេះស្រាយដោយខ្លួនឯង ” ។

 
[វីដេអូ] Ep.19 ប្រធានបទ៖ រៀនដោះលែងខ្លួនឯង

សញ្ញាខ្លះៗដែលបង្ហាញថាបុគ្គលនោះមិនព្រមដោះលែងខ្លួនឯងយើងអាចសង្កេតឃើញបានថា ៖

  • បុគ្គលនោះនឹងបង្ហាញនូវអារម្មណ៍ថាសោកស្តាយឬសោកសៅ និងអាចយំទៀតផង
  • បុគ្គលខ្លះទៀតមិនបង្ហាញចេញមកឲ្យឃើញគឺលាក់ទុកនៅក្នុងចិត្តនៅអារម្មណ៍ដែលធ្វើឲ្យខ្លួនឯងលំបាក និងមិនព្រមទទួលយកនៅរឿងដែលបានជួប ។

ជាចុងក្រោយដើម្បីដោះលែងខ្លួនឯងគឺមានតែខ្លួនយើងត្រូវជំរុញចិត្តខ្លួនឯងឲ្យគិតអ្វីដែលល្អៗ លើកទឹកចិត្តខ្លួនឯង

ឲ្យបានច្រើន គិតពិចារណានិងសម្រេចផ្លូវដើរដែលអាចដោះលេងខ្លូនឯងឲ្យរួចផុតចេញពីទុក្ខ ៕

 

សូមទស្សនាវីដេអូ ៖