ប្រធានបទ ៖ ជំងឺមហារីកក្រពេញអូវែ

ជំងឺមហារីកក្រពេញអូវែ គឺជាការលូតលាស់នៃកោសិកាដែលបង្កើតនៅក្នុងអូវែ។ ប្រព័ន្ធបន្តពូជរបស់ស្ត្រីមានអូវែពីរ ដែលនៅសងខាងនៃស្បូន។ អូវែនីមួយៗមានទំហំប៉ុនគ្រាប់អាល់ម៉ុន សំរាប់ផលិតពង (ova) ក៏ដូចជាអ័រម៉ូនអឺស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន។ នៅពេលដែលមហារីកក្រពេញអូវែរវិវត្តន៍នៅដំណាក់កាលដំបូង មិនទាន់ចេញជារោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ។

 
ប្រធានបទ ៖ ជំងឺមហារីកក្រពេញអូវែ

សញ្ញា និងរោគសញ្ញានៃជំងឺមហារីកក្រពេញអូវែរួមមាន ៖

- ហើមពោះ

- មិនឃ្លានអាហារ

- ស្រក​ទម្ងន់

- មិនស្រួលនៅក្នុងតំបន់អាងត្រគាក

- អស់កម្លាំង

- ឈឺខ្នង

- ទល់លាមក

- នោមញឹកញាប់ ។

កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែរួមមាន ៖

- វ័យជំនាស់

- ការផ្លាស់ប្តូរហ្សែនតំណពូជ

- ប្រវត្តិគ្រួសារមានជំងឺមហារីកក្រពេញអូវែ

- លើសទម្ងន់ ឬធាត់

- ការព្យាបាលជំនួសអរម៉ូនក្រោយអស់រដូវ

- អាយុនៅពេលមករដូវចាប់ផ្តើម និងបញ្ចប់

- មិនមានផ្ទៃពោះ  ៕

ប្រភព ៖ Mayo Clinic               អត្ថបទ ៖ កា