[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.34 ការកើតឡើងនៃបណ្តុំ សសៃឈាមនៅលើក្មេង
ការកើតឡើងនៃបណ្តុំ សសៃឈាមនៅលើក្មេងគឺជាការកើតឡើងតាំងពីកំណើត។ ភាគច្រើនកើតឡើងសសៃឈាមនិងដុះនៅលើស្បែកឬក៏នៅក្រោមស្បែក កើតនៅលើក្មេងភាគច្រើន។ ក្មេងខ្លះក៏មានការកើតនៅអាយុច្រើនដែរនៅចន្លោះអាយុចាប់ពី២-៣ខែក្រោយទើបឃើញមានជំងឺបណ្ដុំសសៃឈាមកើតឡើងនៅលើខ្លួនក្មេងគ្រប់ទីកន្លែង ក្នេងខ្លះកើតនៅលើស្បែកធម្មតា នៅដៃ នៅជើង នៅក្បាល។
![[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.34 ការកើតឡើងនៃបណ្តុំ សសៃឈាមនៅលើក្មេង](https://cngtvcambodia.com/uploads/images/2022/Mar/image_750x_623955adb3f76.jpg) 
                        ជំងឺបណ្តុំសសៃឈាមនិងមិនថាផ្នែកខាងក្នុងឬផ្នែកខាងក្រៅនោះទេអាចនិងកើតឡើងបានទាំងអស់។ ក្មេងខ្លះកើតបណ្ដុំសសៃឈាមក្នុងខួរក្បាល ជួនកាលយើងអត់បានដឹងទេ ព្រោះវាអត់ចេញនៅរោគសញ្ញាឲ្យយើងដឹង បើសិនជាយើងអត់បានដឹងនោះទេពេលដែរក្មេងនិងធំឬចាស់ទៅជួនកាលអាចមានបញ្ហាជំងឺមួយដែលគេហៅថាប៉ះពាល់ដល់សសៃឈាមខួរក្បាលអាចបែកធ្វើឲ្យហូរឈាមក្នុងខួរក្បាល។ ក្មេងខ្លះទៀតកើតបណ្តុំសសៃឈាមក្នុងថ្លើមទាល់តែមើលអេកូទើបអាចឃើញថាមានបណ្ដុំសសៃឈាមនិងនៅក្នុងថ្លើម ហើយប្រើថ្នាំព្យាបាលមួយប្រភេទផ្សេងទៀតទៅអាចជួយបានខ្លះដែលអាចនិងជាផងដែល។


រោគសញ្ញានៃការឡើងបណ្តុំសសៃឈាមនិងកើតមកគឺចេញពណ៌ក្រហមតែម្ដង ក្រហមអាចនៅមុខ ក្រហមនិងអាចនៅកន្លែងណាផ្សែងទៀត។ជំងឺនេះចែកចេញជា៣ប្រភេទ ទី១នៅសើរស្បែក ទី២នៅជ្រៅ(ដុះចេញពីក្នុងស្បែក) ទី៣ គឺចម្រុះតែម្ដង(មានទាំងសើរស្បែក និងនៅជ្រៅ)។ប៉ុន្តែបើសិនជានៅកន្លែងមានគ្រោះថ្នាក់ដូចជា ស្លាកដៃ ស្លាកជើង ឬនៅក នៅភ្នែកត្រូវតែឆាប់ព្យាបាលនិយាយរួមគឺនៅប៉ះពាល់សសៃឈាមធំ នៅក្នុងថ្លើម នៅក្នុងខួរក្បាល គឺត្រូវព្យាបាលភ្លាមៗកុំទុកយូរ។
វិធីព្យាបាលមានច្រើនយ៉ាង មានការវះកាត់ និងការព្យាបាលដោយប្រើថ្នាំ៕
សូមទស្សនាវីដេអូខាងក្រោម៖




 
                                
                            



















 
         
        ![[វីដេអូ] Ep.95 ប្រធានបទ៖ មូលហេតុបង្កនៃជំងឺមហារីកពោះវៀនធំ](https://cngtvcambodia.com/uploads/images/2023/Jul/image_380x226_64a7b3464ff5b.jpg) 
        ![វីដេអូ] សារវេជ្ជបណ្ឌិត | Ep.5 ប្រធានបទ៖ ការថែទាំភ្នែកចំពោះអ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6125f6c676aab.jpg) 
        ![[វីដេអូ] Ep.66 ប្រធានបទ៖ ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២](https://cngtvcambodia.com/uploads/images/2022/Nov/image_380x226_637da196c72d2.jpg) 
        ![[វីដេអូ] សារវេជ្ជបណ្ឌិត | Ep. 30 ប្រធានបទ ៖ តើជំងឺក្រពះជាអ្វី?](https://cngtvcambodia.com/uploads/images/2022/Mar/image_380x226_6238153280cd7.jpg) 
         
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								



