តោះមកដឹងភាពខុសគ្នា រវាង Cc និង Bcc នៅក្នុងអុីម៉ែល (Email)

តើអ្នកមានដែលឆ្ងល់ទេ តើ Cc និង Bcc ដែលមាននៅក្នុង email មានន័យថាយ៉ាងណាខ្លះ? អត្ថបទនេះនឹងបង្ហាញអំពីភាពខុសគ្នារវាង  Cc និង Bcc នៅក្នុងអុីម៉ែល។

 
តោះមកដឹងភាពខុសគ្នា រវាង Cc និង Bcc នៅក្នុងអុីម៉ែល (Email)
តោះមកដឹងភាពខុសគ្នា រវាង Cc និង Bcc នៅក្នុងអុីម៉ែល (Email)
តោះមកដឹងភាពខុសគ្នា រវាង Cc និង Bcc នៅក្នុងអុីម៉ែល (Email)

 

នៅក្នុងអ៊ីម៉ែល Cc មកពី ពាក្យ Carbon Copy ចំណែកឯ Bcc តំណាងអោយ Blind Carbon Copy។ ភាពខុសគ្នារវាង Cc និង Bcc គឺអ្នកទទួលរបស់ Cc អាចមើលឃើញដោយអ្នកទទួលផ្សេងទៀតទាំងអស់ ចំណែកឯអ្នកដែលទទួលជា Bcc គឺមិនអាចមើលឃើញដោយនរណាម្នាក់នោះទេ។

 

ដើម្បីបញ្ជាក់ថាអ្នកទទួល សារអ៊ីម៉ែលដែលមានអាសយដ្ឋានទៅតាមលំនាំណាមួយក្នុងចំណោម៣​ខាងក្រោមនេះ៖

  • To –កន្លែងអ្នកទទួលសារ
  • Cc – កន្លែងអ្នកទទួលផ្សេងទៀតដែលអ្នកផ្ញើមានបំណងដើម្បីជូនដំណឹងជាសាធារណៈអំពីសារនោះ
  • Bcc –កន្លែងរបស់អ្នកទទួលដោយជូនដំណឹងជាសម្ងាត់ អំពីការប្រាស្រ័យទាក់ទងគ្នា ហើយមិនអាចត្រូវបានមើលឃើញ ឬដឹងដោយអាសយដ្ឋានណាផ្សេងទៀតដែរ។

 

 ឧទាហរណ៍ Cc និង Bcc

 From: Frank Sinatra

To: Kurt Cobain

Cc: Bob Dylan; Jim Morrison

Bcc: Mark Knopfler; Paul McCartney

 នៅក្នុងឧទាហរណ៍ខាងលើ អ្នកទទួលអ៊ីម៉ែលទាំងអស់ (រួមទាំង Mark Knopfler និង J Paul McCartney) នឹងឃើញរាល់ព័ត៌មានទាំងអស់នៅពេលដែលពួគគេទទួលអ៊ីម៉ែល។

 

From: Frank Sinatra

To: Kurt Cobain

Cc: Bob Dylan; Jim Morrison

មានន័យថាមិនមានអ្នកទទួលណានឹងដឹងពីអ្នកទទួលរបស់ Bcc ទេ។ ជាការពិតណាស់អ្នកទទួល Bcc នីមួយៗនឹងដឹងថាពួកគេមាននៅលើ Bcc ប៉ុន្តែពួគគេនឹងមិនដឹងថាមាននរណាខ្លះនៅលើ Bcc នោះទេ៕

 

ប្រភព៖ diffen ដោយ៖ ជា​ បញ្ញា