វ៉ាក់សាំងកូវីដ-១៩ គួរតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសវ៉ារ្យ៉ង់ថ្មីនៅចក្រភពអង់គ្លេស
បុគ្គលិកផលិតថ្នាំវ៉ាក់សាំងនៅអង់គ្លេសក្នុងក្រុមហ៊ុន AstraZeneca Plc កាលពីថ្ងៃអង្គារទី ២២ ខែធ្នូ កាលពីម្សិលមិញ បាននិយាយថាវ៉ាក់សាំង COVID-១៩ របស់ខ្លួនគួរតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសវ៉ារ្យ៉ង់ថ្មីនៅអង់គ្លេស ដោយបន្ថែមទៀតថាការសិក្សានេះកំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដានចំពោះផលប៉ះពាល់នៃការចាក់វាក់សាំងនេះ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
បើយោងតាមការបញ្ជាក់តាមអ៊ីម៉ែរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុន AstraZeneca បានឲ្យដឹងថាវីរុស វ៉ារ្យ៉ង់ត្រូវបានគេហៅឈ្មោះថា SARS-CoV-2 បំលែងខ្លួនចេញពីវីរុសកូវីដ-១៩ ។ក្រុមអ្នកជំនាញផលិតថ្នាំ ខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសាកល្បងវ៉ាក់សាំងការពារមេរោគកូវីដ-១៩ របស់ពួកគេប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសវ៉ារ្យ៉ង់ SARS-Cov-2 ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសអង់គ្លេសហើយវាក៏ជាបញ្ហាប្រឈមមួយនៅក្នុងការទប់ស្កាត់ការរាតត្បាតនេះផងដែរ។
តាមរយៈការចាក់វ៉ាក់សាំង AZD1222 នៅក្នុងប្រព័ន្ធភាពស៊ាំរបស់រាងកាយគឺត្រូវការបន្សាំខ្លួនទៅលើ ផ្នែកផ្សេងៗគ្នានៃប្រូតេអ៊ីនដែលកើនឡើងដូច្នេះវាអាចកំចាត់មេរោគបានប្រសិនបើវាក់សាំងមានប្រសិទ្ធភាព ។
ចំពោះការសិក្សាលើប្រភេទវីរុសកូវីដ-១៩ ដែលបានបំលែងខ្លួន (Mutation) នេះ ត្រូវបានស្គាល់ថា B.1.1.7 អាចឆ្លងរីករាលដាលរហូតដល់ ៧០% ហើយអ្វីដែលមានការព្រួយបារម្ភនោះគឺអាចឆ្លងចំពោះកុមារ។
សូមជម្រាបថា វីរុសថ្មីនេះគឹជារលកថ្មីមួយទៀតដែលមាននៅក្នុងប្រទេសអង់គ្លេស ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសអង់គ្លេសជាមួយសហភាពអឺរ៉ុបហើយវាក៏បានគំរាមគំហែងប្រទេសមួយនេះឲ្យស្ថិតនៅតែឯកោផងដែរ៕
ប្រភព: CNA ដោយ: ជា បញ្ញា