ប្រធានបទ ៖ កម្មវិធីស្មាតហ្វូនទាំង 10 នេះប្រើប្រាស់ល្បឿន Internet ខ្លាំង

ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ អ្នកប្រើប្រាស់ស្មាតហ្វូនមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទិន្នន័យនៃការប្រើប្រាស់ច្រើនឬតិចលើ internet អាស្រ័យលើការប្រើប្រាស់របស់អ្នកប្រើប្រាស់លើកម្មវិធីរបស់ខ្លួនដែលបានបើក។

 
ប្រធានបទ ៖ កម្មវិធីស្មាតហ្វូនទាំង 10 នេះប្រើប្រាស់ល្បឿន Internet ខ្លាំង

ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់អ៊ីនធឺណេតត្រូវចំណាយប្រាក់យ៉ាងច្រើន៖ ជាឧទាហរណ៍ នៅកម្ពុជាជាមធ្យមចំណាយដល់ទៅ ៣០ ដុល្លារក្នុងមួយខែឬអាចលើសជាងនឹងក៏អាចថាបាន និងប្រហែលជាង​ ៣៦៥ ដុល្លារក្នុងមួយឆ្នាំលើគម្រោងអ៊ីនធឺណិតប្រើប្រាស់សព្វថ្ងៃ។ កម្មវិធីដែលធ្វើការប្រើប្រាស់ទិន្នន័យ និង អ៊ីនធឺណិតខ្លាំងបំផុត ដែលផ្តល់នូវវីដេអូថ្មីៗ និងមានគុណភាពខ្ពស់ មានដូចជា ៖

  • Instagram
  • TikTok
  • YouTube
  • Netflix
  • Google Chrome
  • Facebook
  • Spotify
  • Twitter
  • WhatsApp
  • Telegram

ដូច្នេះដើម្បីជួយកាត់បន្ថយការប្រើប្រាស់ទិន្នន័យ​ប្រើប្រាស់ល្បឿន internet ច្រើនសូមអនុវត្តនូវវិធីខាងក្រោមនេះ ៖

  • ចំពោះ iPhone អ្នកប្រើប្រាស់អាចស្វែងរកការកំណត់ "Low Data Mode"ដើម្បីបញ្ឈប់ដំណើរការដែលពឹង

ផ្អែកទៅលើទិន្នន័យ ដើម្បីបិទការទាញយកដោយស្វ័យប្រវត្តិ។

ជម្រើសនេះអាចត្រូវបានរកឃើញនៅក្នុងផ្ទាំង "Cellular Data Options" នៃ​ iPhone settings ។

  •  ចំពោះឧបករណ៍ Android ផ្តល់ជូននូវការកំណត់ជាច្រើនដើម្បីតាមដាន និងកាត់បន្ថយការហត់នឿយទិន្នន័យ។ដោយចូលទៅកាន់ជម្រើស "Networks & Internet" នៅក្នុងAndroid settings អ្នកប្រើប្រាស់អាចស្វែងរក toggles ប៊ូតុងបិទបើកដើម្បី turn off mobile data ដោយស្វ័យប្រវត្តិ៕

 

ប្រភព ៖ Slash Gear                អត្ថបទ ៖ កា