មន្ទីរសុខាភិបាលខេត្តសៀមរាប សហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ដុតកម្ទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការចំនួន ១ ៣០១គីឡូក្រាម

លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ដុតកម្ទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការចំនួន ១ ៣០១គីឡូក្រាម ដែលមាន៧០មុខ ស្មើនឹង ១ ២០២ ៣៦៦គ្រាប់ នៅចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។
ប្រភព: ក្រសួងព័ត៌មាន