CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.60 ប្រធានបទ៖ ជំងឺពុកឆ្អឹង

ជំងឺពុកឆ្អឹង គឺជាជំងឺមួយកើតនៅពេលកំហាប់ឆ្អឹងធ្លាក់ចុះ ធ្វើឲ្យឆ្អឹងផុយស្រួយងាយបាក់ពេលប៉ះទង្គិច ឬ មានគ្រោះថ្នាក់អ្វីមួយ។ភាគច្រើនស្រី្តងាយប្រឈមនឹងជំងឺពុកឆ្អឹងច្រើនជាងបុរស ជាពិសេសបន្ទាប់ពីគាត់អស់រដូវ។ស្រ្តីដែលចាប់ផ្តើមមានជំងឺពុកឆ្អឹង មានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.60 ប្រធានបទ៖ ជំងឺពុកឆ្អឹង

សញ្ញាឧស្សាហ៍ជួបប្រទះស្តែងចេញអោយឃើញមានដូចជា៖

  • ការឈឺចាប់​
  • កម្ពស់ថយចុះ និង ឈឺចង្កេះ
  • នៅពេលមានគ្រោះថ្នាក់ម្ដងៗ  តំបន់មានហានិភ័យរបស់ប៉ះពាល់ខ្ពស់គឺត្រគាកព្រោះមិនងាយជាសះស្បើយ ខណៈឆ្អឹងផ្សេងទៀតដូចជា  កដៃនិងឆ្អឹង ខ្នង ក៏អាចរងផលប៉ះពាល់ដូចគ្នា។

រោគវិនិច្ឆ័យ

ដើម្បីរកឃើញជំងឺពុកឆ្អឹង ជាចម្បងនោះត្រូវធ្វើការវាស់នៅកំហាប់ឆ្អឹង​ជាដំបូងគេបង្អស់ ដើម្បីអោយបានដឹងថា តើឆ្អឹងរបស់យើងថយចុះកម្រិតណា? ខ្សោយកម្រិតណា?​  និងត្រូវពិនិត្យសុខភាពប្រចាំឆ្នាំផងដែរ ។

សម្រាប់ស្ត្រីដែលបានដឹងនូវរោគសញ្ញាថាគាត់កើតមាននៅជំងឺពុកឆ្អឹងហើយ អ្វីដែលគាត់ត្រូវការពារនោះ គឺគួរញុំាកាល់ស្យូមបន្ថែម  និងវីតាមីន D ជារៀងរាល់ថ្ងៃអាចជួយឲ្យឆ្អឹងលូតលាស់បានល្អ។ បន្ថែមពីនេះអ្នកគួរជ្រើសរើសរបបអាហារដែលត្រឹមត្រូវ សម្បូរជាតិវីតាមីន  សារធាតុខនិជជាដើម។ លើសពីនេះស្រ្តីគួរធ្វើលំហាត់ប្រាណឲ្យបានសមស្របទៅតាមកំលាំងសុខភាពជាប្រចាំ ជៀសវាងការជក់បារី ជៀសវាងផឹកស្រា  និងទៅប្រឹក្សាជាមួយគ្រូពេទ្យជាប្រចាំ៕


សូមទស្សនាវីដេអូខាងក្រោម៖