CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.43 ប្រធានបទ៖ ធ្លាក់ស

១. ដូចម្ដេចដែលហៅថាធ្លាក់ស? ការធ្លាក់សគឺជាការធ្លាក់ចេញពីក្រពេញអ័រម៉ូន ដែលចេញពីក្រពេញអូវុលដែលធ្វើឲ្យមានការធ្លាក់ស មកកោរសិកាមាត់ស្បូនឬក៏រន្ធយ៉ោនី ។ ការធ្លាក់សមិនមែនអាក្រក់ទាំងអស់សម្រាប់ស្ត្រីនោះទេ ការធ្លាក់សខ្លះគឹការពារនៅទ្វានោមរបស់ស្ត្រី ក៏ដូចជាការពារពីមេរោគផងដែរ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.43 ប្រធានបទ៖ ធ្លាក់ស

២. តើការធ្លាក់សមិនធម្មតា បណ្ដាលមកពីមូលហេតុអ្វីផងដែរ?

មូលហេតុដែលបណ្ដាលឲ្យមានការធ្លាក់សមិនធម្មតា គឹបណ្ដាលមកពីការប៉ះផ្ទាល់ដោយប្រយោលជាមួយសារធាតុគីមីទៅលើរន្ធយោនីផ្ទាល់តែម្ដង ។ ដោយឡែកបញ្ហាផ្សេងមួយទៀតនោះគឹបណ្ដាលមកពីបាត់តេរីមួយចំនួន ជាប្រភេទមេរោគផ្សិត ដែលកើតឡើងមពីពពួកថ្នាំ អង់ទីយូទិចផងដែរ។ ហើយការធ្លាក់សមិនធម្មតានោះគឺអាចបណ្ដាលឲ្យស្ត្រីមានការឈឹចាប់ មានក្លិនស្អុយ មានការរមាស់ ឬក៏មានកាផ្សាក្រហាយ ហើយអាចនឹងមានមុនមករដូវឬក៏ក្រោយពេលមករដូវហើយ។

៣. តើត្រូវការពាររព្យាបាលបែបណាកុំឲ្យមានការធ្លាក់ស?

ភាគច្រើនគ្រូពេទ្យណែនាំមុនដំបូងគឺអនាម័យ ការលាងសម្អាតរន្ធយោនី តម្រូវឲ្យការលាងសម្អាតមិនមានការប្រើប្រាស់សាប៊ូ ឬក៏របស់ដែលមានសារធាតុគីមីក្រអូបខ្លាំង ។ មួយទៀតស្ត្រីគួរផ្លាស់ប្ដូខោក្នុងជារៀងរាល់ថ្ងៃផងដែរ ហើយខោដែលស្ត្រីគួរជ្រើសរើសប្រើប្រាស់គួរតែប្រើប្រាស់់ខោណាដែលជាក្រណាត់ជក់ទឹក មិនហប់ តឹងខ្លាំងពេក និងមិនគួរប្រើប្រាស់ក្រដាស់ជូតកូនក្មេងដែលមានក្លិនក្រអូបជូនទៅលើតំបន់ពិសេសនោះទេ៕

៥មូលហេតុនៃការរមាស់បរិវេណទ្វារមាស...

សូមទស្សនាវីដេអូខាងក្រោម ៖