CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.63 ប្រធានបទ៖ជំងឺតេតាណូស

ជំងឺតេតាណូស គឺជាជំងឺម៉្យាងដែលបង្កឡើងដោយពពួកមេរោគ វីរុសមួយប្រភេទឈ្មោះក្លូសទ្រីឌីយ្យូមតេតានី(Clostridium tetani ) ដែលវាជ្រាបចូលទៅក្នុងប្រព័ន្ធសិរីរាងកាយរបស់មនុស្សយើងដែលធ្វើអោយប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស អាចអោយអ្នកជំងឺមានអាការៈកន្ត្រាក់សាច់ដុំ រឹងថ្គាម ដែលភាគច្រើនគេនិយាយថាប្រកាច់។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.63 ប្រធានបទ៖ជំងឺតេតាណូស

ជំងឺតេតាណូសបង្កឡើងដោយសារការមុតរបស់មុតស្រួច ច្រែះចាប់ ដូចជាកាំបិត ពូថៅ កន្ត្រៃដែលមានផ្ទុកមេរោគ ហើយមួយវិញទៀតមកពីការកាត់ទងផ្ចិតរបស់ទារកជាមួយរបស់មិនស្អាតជាដើម។​

ចំពោះផលវិបាករបស់អ្នកកើតជំងឺតេតាណូសមានបីចំណុចធំៗ

  •  ការកន្រ្ទាក់សាច់ដុំ៖ នៅពេលដែលកន្រ្តាក់ខ្លាំងរហូតបាក់បែកឆ្អឹង។ ឧទាហរណ៍ថាកន្ត្រាក់សាច់ដុំដៃ នៅពេលដែលកន្ត្រាក់ខ្លាំងទៅ សាច់ដុំនឹងទាញខ្លាំងរហូតដល់ឆ្អឹងអាចបែកចេញជាពីរក៏មានដែរ។
  • ការកន្រ្ទាក់សាច់ដុំទ្រូង៖ ធ្វើអោយពិបាកក្នុងការដកដង្ហើម អាចបង្កអោយមានគ្រោះថ្នាក់ដល់ស្លាប់។
  • សម្ពាធឈាម៖  សម្ពាធឈាមមានការប្រែប្រួល អាចឈានដល់ការដាច់សរសៃឈាមផងដែរ។

​ការធ្វើរោគវិនិច្ឆ័យជាដំបូងអាចមើលទៅលើស្ថានភាពអាការៈរបស់អ្នកជំងឺ។

សញ្ញារបស់អ្នកជំងឺតេតាណូសមានដូចជា

- រឹងថ្គាម

- ខាំធ្មេញ

- ពិបាកក្នុងការហាមាត់និយាយស្តី

- កន្ត្រាក់ដៃកន្រ្តាក់ជើង

ដើម្បីបានដឹងពីជំងឺនេះគ្រូពេទ្យអាចធ្វើការសាកសួរពីប្រវត្តិរបស់អ្នកជំងឺថាធ្លាប់ប៉ះទង្គិចអ្វី ឬមានរបួស ពីមុនមកដែរឬទេ? និងកត្តាផ្សេងៗទៀតដែលទាក់ទងនឹងជំងឺតេតាណូលពីមុនមកឬអត់?

សូមជម្រាបថា ជំងឺតេតាណូសគឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបានដោយការចាក់ថ្នាំបង្ការជំងឺតេតាណូសអោយបានគ្រប់គ្រាន់និងចាក់រំលឹកឡើងវិញផងដែរ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបងប្អូន៕

សូមទស្សនាវីដេអូខាងក្រោម៖