CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.62 ប្រធានបទ៖ បញ្ហាដុំគីសក្នុងសុដន់

ដុំគីសសុដន់ គឺជាដុំម្យ៉ាងដែលមានផ្ទុកដោយទឹកនៅក្នុងសុដន់។ ទឹកដែលនៅក្នុងសុដន់មានសភាពជាទឹកថ្លា អាចជាទឹកខាប់ឬក៏ទឹកលាយជាមួយសាច់ជាដើម។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.62 ប្រធានបទ៖ បញ្ហាដុំគីសក្នុងសុដន់

សញ្ញាដុំគីសសុដន់ភាគច្រើនលិចចេញនូវរោគសញ្ញាចំនួន ៣មានដូចជា៖
-  មានអារម្មណ៍ថាតឹងណែន
-  ពេលខ្លះមានអារម្មណ៍ថាឈឺ
-  មានអាការៈក្តៅខ្លួន
សូមជម្រាបថា រោគសញ្ញាទាំងនេះគឺអាស្រ័យទៅតាមប្រភេទនៃគីសនីមួយៗ ដូចនេះបងៗដែលជាស្រ្តីគួរតែកត់សម្គាល់ និងពិនិត្យមើលរាងកាយដោយខ្លួនឯង បើសិនមានរោគសញ្ញាទាំងបីខាងលើដែលបានរៀបរាប់ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ 
ចំពោះស្រ្តីមានអាយុតិចជាង៤០ឆ្នាំ ក្រុមគ្រូពេទ្យតែងតែណែនាំអោយទៅពិនិត្យអេកូមុន  តែបើស្រ្តីមានអាយុ៤០ឆ្នាំឡើងពិនិត្យទាំងអេកូ និងកៀបទាំងសុដន់ទើបអាចធ្វើរោគវិនិច្ឆ័យបានជាក់លាក់។ 
គីសចែកចេញជា៣ ប្រភេទ៖ 
គីសទី១៖ជាប្រភេទគីសបែបស្លូតដែលមានខាងក្នុងជាទឹកថ្លា
គីសទី២៖ ជាប្រភេទខាប់ៗដែលភ្នាសជុំវិញខុសប្រក្រតី
គីសទី៣៖ ជាប្រភេទទឹកផង និងសាច់ផង ជាគីសកាច។ 

ចំពោះការព្យាបាលបើសិនជាប្រភេទដុំស្លូត គឺអាចកាត់ចេញ តែបើជាដុំកាចមិនត្រឹមតែកាត់មួយមុខគ្រប់គ្រាន់នោះទេ គឺត្រូវការព្យាបាលតាមដានទៅមុខតទៀត តាមការណាត់របស់គ្រូពេទ្យផ្នែកមហារីក។
ជាចុងក្រោយសូមអោយស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ជាពិសេសសុខភាពសុដន់សូមធ្វើការពិនិត្យសុភាពសុដន់ជាប្រចាំជាមួយគ្រូពេទ្យជំនាញផងដែរ។ដើម្បីបង្ការ ស្រ្តីគ្រប់រូបគួរតែទៅពិនិត្យសុដន់ជារៀងរាល់៦ខែ និងពិនិត្យរាងកាយជារៀងរាល់ឆ្នាំ ដើម្បីតាមដានសុខភាពរបស់ខ្លួន៕

យល់ដឹងពី គីសក្នុងសុដន់របស់ស្រ្តី - សុខក្រម

សូមទស្សនាវីដេអូខាងក្រោម៖