CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 24 ជំងឺរើមលើកុមារ

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 24 ជំងឺរើមលើកុមារ

១ តើអ្វីទៅជាជំងឺរើមលើកុមារ?
ជំងឺរើមជាជំងឺមួយប្រភេទដែលដំបូងចេញជាកន្តួលក្រហមនៅលើស្បែក ហើយមានការឈឺចាប់នៅលើស្បែកផងដែរ។បន្ទាប់មកទើបចេញពងទឹកថ្លាមានអាការៈឈឺខ្លាំងជាងជំងឺអុតស្វាយ។ 
២ តើជំងឺរើមមានរោគសញ្ញាអ្វីខ្លះ?
ជំងឺរើមមានរោគសញ្ញាដូចជា៖
-  ចេញកន្តួលក្រហមហើយឈឺ
-  មានពងទឹកថ្លាៗ
-  ក្តៅខ្លួនឬញាក់ៗ
-  អស់កម្លាំង
-  ឈឺក្បាល
៣ តើជំងឺរើមអាចមានគ្រោះថ្នាក់ដល់ជីវិតដែរឬទេ?
ជំងឺរើមភាគច្រើនមិនសូវប៉ះពាល់ដល់ជីវិតនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រព័ន្ធប្រសាទខ្លាំង រលាកស្រោមខួរ ប៉ះពាល់ដល់ខួរក្បាលផងដែរ។
៤ តើកត្តាប្រឈមអ្វីខ្លះដែលធ្វើឲ្យកុមារងាយកើតនៅជំងឺរើម?
ក្មេងដែលងាយកើតជំងឺនេះជាងគេ គឺជាក្មេងដែលធ្លាប់មានកើតនៅជំងឺអុតស្វាយក្រោមអាយុមួយ ហើយប្រព័ន្ធការពារខ្លួនថយចុះ។ ម្យ៉ាងទៀតស្ត្រីមានផ្ទៃពោះ ពេលស្រ្តីពពោះមានកើតជំងឺអុតស្វាយពេលដែលកូនកើតមកក៏អាចមានអាការៈដែលហៅថា រើមក្មេងទើបកើត។ ដូច្នេះហើយងាយនឹងធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់អាចរហូតដល់រើមមិនត្រឹមទៅលើដងខ្លួនឬស្បែកនោះ អាចឈានដល់ខួរក្បាល ប្រព័ន្ធប្រសាទ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធដកដង្ហើមទៀតផង។
៥ តើត្រូវព្យាបាលតាមរបៀបណា?
ការព្យាបាលគឺគ្រូពេទ្យមើលតាមស្ថានភាពតាមដានរោគសញ្ញា និងតាមដានសុខភាពរបស់កុមារ៕

សូមទស្សនាវីដេអូខាងក្រោម៖