CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.61 ប្រធានបទ៖ ជំងឺតាឡាសេមៀរ ( Thalassemia )
តាឡាសេមៀរ គឺជាជំងឺមួយដែលពាក្យសាមញ្ញគេតែងតែនិយាយថា ជំងឺឈាមស ស៊ីឈាមក្រហម។ ជំងឺ Thalassemia ដែលចាត់ទុកថាជាជំងឺតំណពូជ កើតពីវិបត្តិហ្សែនដែលកើតពីជំនាន់មួយទៅជំនាន់មួយទៀត។ គ្រាប់ឈាមក្រហមមានតួនាទីយ៉ាងសំខាន់ សម្រាប់ដឹងនាំអុកស៊ីសែនរបស់គ្រាប់ឈាមនឹងទៅក្នុងមុខងារនៃការដឹកនាំគ្រាប់ឈាម ជួយបង្កើនគ្រាប់ឈាមបន្ថែម ។
ជាទូទៅទម្រង់គ្រាប់ឈាមក្រហមតែងតែបាត់បង់ មានន័យថាឈាមបានផ្លាស់ប្តូរឬស្លាប់តែម្តងនៅក្នុងរយៈពេល១២០ថ្ងៃ។
អ្នកជំងឺដែលកើត Thalassemia នេះអាចមានអាការៈ ស្លេកស្លាំងជាងអ្នកជំងឺធម្មតា ហើយអ្នកខ្លះទៀតដោយសារការកង្វះអុកស៊ីសែនក៏នឹងធ្វើឲ្យជាតិដែកខ្វះផងដែរ។
កត្តាបង្កអោយកើតមានជំងឺតាឡាសេមៀរ គឺដោយសារស្ថិតនៅលើក្រូម៉ូសូមរបស់ឪពុកម្តាយដែលបង្កកំណើតផ្តល់ទៅកូន បើទាំង២នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។
ក្នុងករណីភាគច្រើនយើងមិនអាចការពារជំងឺ Thalassemia បានទេ។ ដើម្បីជៀសវាងពីការមានជំងឺ Thalassemia គូរស្វាមីគួរធ្វើការត្រួតពិនិត្យសុខភាពមុនពេលយកបុត្រ។ ប្រសិនបើដឹងខ្លួនមានជំងឺនេះឬប្រសិនបើយើងមានហ្សែន Thalassemia គួរពិចារណាពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការណែនាំប្រសិនបើចង់មានកូន៕
សូមទស្សនាវីដេអូខាងក្រោម៖