ការប្រជែងឥទ្ធិពលគ្នារវាងក្រុមសកម្មប្រយុទ្ធ ISWAP និង Boko Haram កំពុងកែប្រែទម្រង់ភូមិសាស្ត្រសន្តិសុខ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅតំបន់អាងទន្លេឆាត

របាយការណ៍ពីសារព័ត៌មាន Al Jazeera បានបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំងនៃភូមិសាស្ត្រនយោបាយ និងសន្តិសុខនៅក្នុងតំបន់បឹងឆាដ ដែលជាចំណុចប្រសព្វនៃប្រទេសនីហ្សេរីយ៉ា ឆាដ កាមេរូន និងនីហ្សេ។

 
ការប្រជែងឥទ្ធិពលគ្នារវាងក្រុមសកម្មប្រយុទ្ធ ISWAP និង Boko Haram កំពុងកែប្រែទម្រង់ភូមិសាស្ត្រសន្តិសុខ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅតំបន់អាងទន្លេឆាត

ក្រុមប្រដាប់អាវុធជ្រុលនិយម ISWAP (Islamic State West Africa Province) និងក្រុម Boko Haram កំពុងតែរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មីមួយ ដែលជះឥទ្ធិពលយ៉ាងជ្រៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់។
ក្រុម ISWAP បានវិវត្តខ្លួនពីក្រុមឧក្រិដ្ឋជនធម្មតា ទៅជាអង្គភាពដែលមានរចនាសម្ព័ន្ធគ្រប់គ្រងស្រដៀងនឹងរដ្ឋាភិបាល។ ពួកគេបានចាប់ផ្តើមបង្កើតប្រព័ន្ធប្រមូលពន្ធ ការផ្តល់សេវាសន្តិសុខដល់សហគមន៍មូលដ្ឋាន និងសូម្បីតែការដោះស្រាយជម្លោះផ្សេងៗ។ យុទ្ធសាស្ត្រ "ឈ្នះចិត្តប្រជាជន" នេះ បានធ្វើឱ្យពួកគេអាចពង្រីកឥទ្ធិពលបានយ៉ាងរឹងមាំ ខណៈដែលអាជ្ញាធររដ្ឋនៃប្រទេសក្នុងតំបន់មិនអាចចូលទៅគ្រប់គ្រងបានពេញលេញ។
ដោយឡែក ក្រុម Boko Haram ទោះបីជាមានការបែកបាក់ផ្ទៃក្នុង និងរងសម្ពាធពីការវាយប្រហាររបស់រដ្ឋាភិបាលក្តី ក៏ពួកគេនៅតែបន្តបង្កអសន្តិសុខតាមរយៈការវាយប្រហារបែបឆ្មក់ និងការបង្កភ័យខ្លាចដល់ប្រជាជនស៊ីវិល។ ការប្រកួតប្រជែងគ្នារវាងក្រុម ISWAP និង Boko Haram មិនត្រឹមតែបង្កឱ្យមានជម្លោះប្រដាប់អាវុធរវាងក្រុមទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើនហានិភ័យដល់ជនស្លូតត្រង់ ដែលស្ថិតនៅចន្លោះមុខព្រួញនៃជម្លោះអំណាចនេះ។
ស្ថានភាពនេះបានរុញច្រានឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែដុនដាប ខណៈដែលវិស័យកសិកម្ម និងនេសាទដែលជាដង្ហើមសេដ្ឋកិច្ចរបស់ប្រជាជន ត្រូវបានគ្រប់គ្រង ឬរំខានដោយក្រុមប្រដាប់អាវុធទាំងនេះ៕

ប្រភព៖Al Jazeera