មន្ទីរសំរាកព្យាបាល ឌី.អរ ថប បង្កើតកម្មវិធីថ្នាក់បង្រៀនសម្រាប់ម៉ាក់ៗ លើក៤

ថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសម្រាកព្យាបាល ឌីអរ ថប បានបង្កើតកម្មវិធីថ្នាក់បង្រៀនសម្រាប់ម៉ាក់ៗ លើក៤ ដែលបង្រៀនផ្ទាល់ដោយលោកស្រីវេជ្ជបណ្ឌិត លឹម ចាន់មុន្នីរ័ត្ន ឯកទេសសម្ភព និងរោគស្រ្តី នៃមន្ទីរសំរាកព្យាបាល ឌី.អរ ថប ។

 
មន្ទីរសំរាកព្យាបាល ឌី.អរ ថប បង្កើតកម្មវិធីថ្នាក់បង្រៀនសម្រាប់ម៉ាក់ៗ លើក៤

ថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥  មន្ទីរសម្រាកព្យាបាល ឌីអរ ថប បានបង្កើតកម្មវិធីថ្នាក់បង្រៀនសម្រាប់ម៉ាក់ៗ លើក៤ ដែលបង្រៀនផ្ទាល់ដោយលោកស្រីវេជ្ជបណ្ឌិត លឹម ចាន់មុន្នីរ័ត្ន ឯកទេសសម្ភព និងរោគស្រ្តី នៃមន្ទីរសំរាកព្យាបាល ឌី.អរ ថប ក្នុងនោះមានប្រធានបទចែករំលែកសំខាន់ៗជាច្រើនមានដូចជា៖

  1. វិធីសាស្រ្តថែទាំខ្លួន សុខភាព និងថ្នេរ ក្រោយសម្រាល ផ្តោតសំខាន់ទៅលើស្រ្តីមានផ្ទៃពោះដែលត្រៀមខ្លួនយកបុត្រ ពេលណាអាចរួមដំណេកបានក្រោយពេលសម្រាលបុត្រ និងមធ្យោបាយពន្យារកំណើតផ្សេងៗ ។ បន្ថែមពីនេះក៏បានណែនាំស្រ្តីអំពីវិធីសាស្រ្តក្នុងការថែទាំសុខភាពស្រ្តីនិងទារក និងសញ្ញាផ្សេងៗរបស់ទារកដែលអាណាព្យាបាលគួរកត់សំគាល់មានដូចជា
  • យំ
  • ពេកឃ្លានបៅ
  • ឈឺ
  • រមាស់
  • នោម ឬជុះជាដើម។

2. វិធីសាស្រ្តថែរក្សាស្បែក និងការពារសក់ជ្រុះក្រោយសម្រាល ផ្តោតសំខាន់ទៅលើការចេះមើលថែទាំសុខភាពទាំង​ស្បែក​និងសក់របស់ស្រ្តី។ បើទោះបីជាស្រ្តីស្ថិតនៅក្នុងអំឡុងពេលមានបុត្រក៏ដោយ ក៏ត្រូវចេះថែទាំខ្លួនប្រាណ និងប្រឹក្សាជាមួយគ្រួពេទ្យជំនាញខាងស្បែកឲ្យបានត្រឹមត្រូវមុនពេលប្រើប្រាស់ផលិតផលផ្សេងៗផងដែរ។

3.វិធីសាស្រ្តបំបៅដោះកូនដើម្បីការពារមហារីកដោះ  ផ្តោតសំខាន់ចំពោះស្រ្តីដែលសម្រាលបុត្ររួចពិបាកក្នុងការបំបៅកូនដោយទឹកដោះ។​ ជាមួយគ្នានេះក៏ជួបជាមួយនឹងអ្នកជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការណែនាំស្រ្តីអំពីវិធីសាស្រ្តល្អៗ ជំរុញឲ្យមានទឹកដោះ និងទប់ស្កាត់ការកើតជំងឺមហារីកដោះដោយសារកត្តាផ្សេងៗដូចជា តំណពូជ សារធាតុគីមី ឬកត្តាផ្សេងៗជាដើម។

4. ស្វែងយល់អំពីជំងឺបាក់ទឹកចិត្តក្រោយសម្រាល  ជាក់ស្តែងស្រ្តីភាគច្រើនបន្ទាប់ពីសម្រាលបុត្ររួចតែងតែប្រឈមនឹងជំងឺបាក់ទឹកចិត្ត ។ដូច្នេះអ្នកគ្រូក៏បានលើកឡើងនូវវីធីសាស្រ្តល្អៗក្នុងការលើកទឹកចិត្តស្រ្តី កុំឲ្យមានជំងឺបាក់ទឹកចិត្តនៅពេលពពោះនិងក្រោយពេលសម្រាលបុត្រ។ជាពិសេស ប្រការគួរជៀសវាងផ្សេងៗរួមមានទាំងការបរិភោគអាហារ ការហាត់ប្រាណ និងការតាមដានសុខភាពជាប្រចាំជាមួយគ្រូពេទ្យជំនាញ៕

 

 

 

សូមចុច join Telegram https://t.me/cngtvcambodia

ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070