[វីដេអូ]Dr.Talk Ep.171 ប្រធានបទ៖ ជំងឺរលាកថ្លើមប្រភេទ C
ជំងឺរលាកថ្លើមប្រភេទ C គឺជាជំងឺមួយដែលបង្កឡើងដោយពពួកវីរុសប្រភេទ C ហើយចែកចេញជាពីរដំណាក់កាលគឺ ទម្រង់ស្រួចស្រាល់ភ្លាមៗ និងទម្រង់រ៉ាំរ៉ៃ។
ចំពោះទម្រង់ស្រួចស្រាល់នៃជំងឺរលាកថ្លើម គឺមានរយៈពេលក្រោម ៦ខែចុះក្រោម ចំណែកឯទម្រង់រ៉ាំរ៉ៃ គឺចាប់ពី ៦ ខែឡើងទៅ និងឈានដល់ដំណាក់កាលក្រិនថ្លើមក្នុងរយៈពេលដល់ ២០ឆ្នាំ។
ការឆ្លងជំងឺរលាកថ្លើមប្រភេទ C ឆ្លងដូចនឹងជំងឺរលាកថ្លើមប្រភេទ Bដែរ ព្រោះអាចឆ្លងតាមរយៈឈាមដូចជា៖ ការរួមភេទ ការប្រើប្រាស់ម្ជុលរួមគ្នា ការប៉ះឈាមដោយផ្ទាល់ ឬឆ្លងពីម្តាយទៅកូន ជាពិសេសនោះ គឺអ្នកដែលមានដៃគូរួមភេទច្រើន និងគ្មានការការពារឲ្យបានត្រឹមត្រូវ។
ថ្វីដ្បិតតែការឆ្លងមេរោគប្រភេទ C និង B មានការឆ្លងដូចគ្នានឹងជំងឺអេដស៍ តែមេរោគថ្លើម B អាចឆ្លងខ្ពស់លើសជំងឺអេដស៍ដល់ ១០០ ដង ព្រោះវីរុសមាននៅក្នុងឈាម អាចរស់នៅមជ្ឈដ្ឋានខាងក្រៅដល់ ៧ ថ្ងៃឯណោះ។
សូមជម្រាបថា ដើម្បីឱ្យមានសុខភាពល្អ និងគ្មានការឆ្លងជំងឺរលាកថ្លើមប្រភេទ C អ្នកត្រូវតែប្រាកដថា មានភាពស្មោះត្រង់នឹងដៃគូរួមភេទ និងមិនមានការប្រើប្រាស់របស់មុជស្រួខរួមគ្នា។ វិធីនេះមិនត្រឹមតែនាំឱ្យអ្នកមិនអាចឆ្លងជំងឺរលាកថ្លើមនោះទេ ហើយថែមទាំងអាចការពារនូវប្រភេទជំងឺមួយចំនួនទៀតដូចជា៖
● ជំងឺអេដស៍
● ជំងឺកាមរោគ(ស្វាយ ប្រមេះ ស្រែង...)
● ជំងឺសើស្បែក
● ជំងឺឆ្លងនានា។ល។
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖