[វីដេអូ] Ep.168 ប្រធានបទ៖ ជំងឺរលាកថ្លើម B ការចម្លង និង ការព្យាបាល

ការរលាកថ្លើមប្រភេទ B មិនឆ្លងតាមរយៈការឱប ថើប ប៉ះដៃ ញ៉ាំអាហាររួមគ្នាឡើយ តែឆ្លងតាមរយៈការប៉ះពាល់ឈាមដោយផ្ទាល់។

 
[វីដេអូ] Ep.168 ប្រធានបទ៖ ជំងឺរលាកថ្លើម B ការចម្លង និង ការព្យាបាល

ការរលាកថ្លើមកើតឡើងដោយសារការទទួលទានគ្រឿងស្រវឹងដ៏ច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ថែមពីនេះក៏មានការបង្កឡើងដោយពពួកវីរុសដែលបង្កឱ្យកើតជាការរលាកថ្លើមមានដូចជាប្រភេទ A ,B ,C ,D និង E(ជួបញឹកញាប់គឺថ្លើម B និង C) ការលើសគីឡូដែលធ្វើខ្លាញ់រុំថ្លើម និងការបង្កឡើងដោយពពួកប៉ារ៉ាស៊ីត(Parasites)។ល។

ការរលាកថ្លើម B វិញ អាចឆ្លងតាមការរយៈឈាម ដូចជា ការរួមភេទដោយមិនបានប្រើប្រាស់ស្រោមអនាម័យ ការប្រើម្ជុល ឬវត្ថុមុតស្រួចរួមគ្នា ការរួមភេទជាមួយបុរសដូចគ្នា(Oral Sex)។ល។

រោគសញ្ញានៃការរលាកថ្លើមប្រភេទ B មិនបង្ហាញឱ្យយើងឃើញជាក់ស្តែងឡើយ មានន័យថា ជាប្រភេទជំងឺដែលមានរោគសញ្ញាស្ងៀមស្ងាត់។  ការរលាកថ្លើមប្រភេទ B មិនឆ្លងតាមរយៈការឱប ថើប ប៉ះដៃ ញ៉ាំអាហាររួមគ្នាឡើយ តែឆ្លងតាមរយៈការប៉ះពាល់ឈាមដោយផ្ទាល់។


ដើម្បីបង្ការ និងការពារកុំឱ្យ
ការរលាកថ្លើមប្រភេទ B កើតឡើង៖
១. សូមធ្វើការពិនិត្យសុខភាពឱ្យបានទៀងទាត់(១ឆ្នាំម្តង) និងធ្វើការពិនិត្យឈាម
២. សូមចាក់វ៉ាក់សាំងការពារជំងឺ
ថ្លើមប្រភេទ B
៣. ចំពោះស្ត្រីមានគភ៌(មានផ្ទុកមេរោគថ្លើម) គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីប្រឹក្សាអំពីជំងឺរបស់ខ្លួន។

. សូមកុំប្រើប្រាស់របស់មុតស្រួចរួមគ្នា៕

 

សូមទស្សនាវិដេអូខាងក្រោមបន្ថែម