[វីដេអូ] Ep.175 ប្រធានបទ៖ គន្លឹះក្នុងការថែរក្សាសុខភាព
គន្លឹះក្នុងការថែទាំសុខភាពមានច្រើនយ៉ាងណាស់ ប៉ុន្តែគន្លឹះសំខាន់ៗក្នុងការថែទាំសុខភាពឱ្យល្អប្រសើរទៅបាន អាចការពារជំងឺ ឬបង្ការជំងឺបានមានដូចជា៖
១. របបអាហារ៖ អាហារបានជួយទ្រទ្រង់សុខភាព និងជំនួយថាមពលដល់រាងកាយឲ្យដំណើរបានល្អ។ បន្ថែមពីនេះ ការញ៉ាំអាហារឲ្យបានត្រឹមត្រូវក៏រឹតតែប្រសើរ ព្រោះបានរួមចំណែក ជួយដល់ការព្យាបាល បញ្ហាខូចខាត នៃសរីរាង្គកាយរបស់យើងឱ្យដំណើរការបានល្អ។ បើនិយាយទាក់ទងនឹងជាតិទឹកនៅក្នុងខ្លួនមនុស្សទូទៅ អ្នកដែរមិនហាត់ប្រាណមានជាតិទឹកប្រមាណ ៦០ភាគរយ។ ម៉្យាងទៀតរាងកាយរបស់អត្តពលិក និងអ្នកដែលហាត់ប្រាណទៀងទាត់មានជាតិទឹកលើស ៦០ភាគរយ ហើយមនុស្សចាស់ផ្ទុកជាតិទឹកប្រហែល ៥០ ភាគរយ។ ទឹកដែលមាននៅក្នុងខ្លួនហៅថាជាតិទឹកក្នុងរាងកាយដែលសំដៅទៅលើ ឈាម កូនកណ្តុរ ទឹកមាត់ ការរំលាយអាហារទឹកនោមជាដើម វាជាជាតិទឹកក្នុងរាងកាយដែលដើរតួយ៉ាងសំខាន់ក្នុងជីវិត។ ដើម្បីទទួលសុខភាពល្អ គឺមានអាហារូបត្ថម្ភដែលជួយទ្រទ្រង់រាងកាយ និងសតិបញ្ញាស្មារតីមនុស្សទូទៅ គឺចែកចេញជាបីប្រភេទ៖
● អាហារថាមពល (Energy-giving foods)៖ ជាប្រភេទអាហារដែលជួយឱ្យក្មេងមានថាមពល មានកម្លាំងកាយមាំមួន ក្នុងការលេងកម្សាន្ត ការរៀនសូត្រ ការហាត់កីឡា និងសកម្មភាពដែលបញ្ចេញថាមពលនានា។ អាហារថាមពលមានច្រើនមានដូចជា៖ បាយ ដំឡូវ ត្រាវ ស្ករសរ ស្ករត្នោត ទឹកឃ្មុំ នំបុ័ង តៅហ៊ូ សាគូ អំពៅ ប្រេងដូង ប្រេងឆា ឬស៊ុត។ល។
● អាហារសាសង់ (Body-building foods)៖ ជាប្រភេទអាហារដែលជួយសរីរាង្គលូតលាស់ដែលនាំឱ្យខ្លួនប្រាណលូតលាស់ទៅបានដោយសារ សារជាតិប្រូតេអ៊ីន(Protein)នៅក្នុងសាច់សត្វ ឬនៅក្នុងគ្រាប់ធញ្ញជាតិផ្សេងៗដែលអាចចម្រាញ់មកបាន។ អាហារសាងសង់មានច្រើនយ៉ាងណាស់ តែយើងយកមករៀបរាប់តែមួយចំនួនដូចជា៖ សាច់គោ ត្រីងៀត សណ្តែក សាច់ក្រហម តៅហ៊ូ ខ្ចៅ ឬទឹកដោះគោ។បេ។
● អាហារការពារ (Protective foods)៖ ជាប្រភេទអាហារដែលជួយទ្រទ្រង់រាងកាយ មនុស្ស ឬកុមារឱ្យលូតលាស់មានដូចជា៖ បន្លែពណ៌បៃតងចាស់(ត្រកួន ម្ទេសប្លោក ស្ពៃតឿ...) ពោត ការ៉ុត ម្នាស់ ទំពាំងបាយជូរ ខាត់ណា ប៉េងប៉ោះ ទំពាំងបារាំង និងប៉ោម។ល។
២. អនាម័យ៖ ជាទូទៅសុខភាពរបស់មនុស្សគឺត្រូវរស់នៅជាមួយបរិស្ថានស្អាត មានសណ្តាប់ធ្នាប់ ដូចជា មានខ្យល់ចេញចូល ទូលាយ គ្មានធូលី ដែលបង្កជាបញ្ហាដល់សួត ស្បែក ឬភ្នែកជាដើម។
៣. សកម្មភាព៖ ហាត់ប្រាណ ធ្វើការងារដែលប្រើប្រាស់កម្លាំងឱ្យបានទៀងទាត់ ព្រោះកាលណាដែលមនុស្សមានសកម្មភាព ប្រាកដណាស់នឹងមានសុខភាព គួបផ្សំនឹងការហូបអាហារបានត្រឹមត្រូវ និងមានអនាម័យល្អផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖