[វីដេអូ] Ep.70 ប្រធានបទ៖ ជំងឺលើសឈាម
តើអ្វីទៅជា Amlodipine? Amlodipine ត្រូវបានគេស្គាល់ថាជាក្រុមថ្នាំលេខ5 ឬលេខ10 គឺជាថ្នាំសម្ពាធឈាមដែលប្រើសំរាប់ព្យាបាលអ្នកជំងឺលើសឈាម។ ចំពោះការប្រើប្រាស់ថ្នាំលើសឈាម ក៏មានផលប៉ះពាល់ និងមានបញ្ហាប្រឈមផ្សេងៗចំពោះអ្នកជំងឺដែលមិនបានយល់ដឹង ឬប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យជំនាញ។
កត្តាប្រឈមរួមមាន ៖
- ហើមជើង
- វិលមុខ
- ទល់លាមក
ផលប៉ះពាល់ទាំងនេះបណ្ដាលមកពីការប្រើប្រាស់ថ្នាំខុសមានដូចជា៖
- ការប្រើប្រាស់ថ្នាំមិនទៀងទាត់ (លេបខាន) ៖ ជាទូទៅវេជ្ជបណ្ឌិតតែងពិនិត្យតាមដានរាល់អាការៈនិងស្ថានភាពរបស់អ្នកជំងឺ មុនពេលចេញថ្នាំជូន។ ថ្នាំលើសឈាមអាចធ្វើការបានត្រឹមតែរយៈពេលអតិបរមា ២៤ម៉ោងប៉ុណ្ណោះ។ ការដែលអ្នកជំងឺខកខានមិនលេបថ្នាំក្នុងករណីណាមួយ នឹងនាំឲ្យប្រឈមខ្លាំងរហូតអាចគ្រោះថ្នាក់ដល់ការដាច់សរសៃឈាមក្នុងខួរក្បាលថែមទៀត។
- ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ៖ ក្នុងករណីដែលមានផលរំខាន (ហើមជើង វិលមុខ ឬទល់លាមក) ការដែលអ្នកជំងឺមិនបានទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីពិភាក្សារកដំណោះស្រាយ តែបែរជាបន្ថែមថ្នាំព្យាបាលដោយខ្លួនឯង វាជាហេតុធ្វើឲ្យបញ្ហាប្រឈមកាន់តែខ្លាំងឡើង។
គួររម្លឹកថា ការតាមដាន និងប្រើប្រាស់ថ្នាំត្រឹមត្រូវឲ្យស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញ គឺជាមធ្យោបាយតែមួយគត់ដែលអាចជៀសឆ្ងាយពីគ្រោះហានិភ័យ ចំពោះអ្នកជំងឺលើសឈាម៕