[វីដេអូ] Ep.179 ប្រធានបទ៖ ការធើ្វតេស្តរកជំងឺមហារីកដំណាក់កាលដំបូង
ជំងឺមហារីក គឺជាជំងឺធ្ងន់ធ្ងរកាចសាហាវណាស់ដែលអាចបណ្តាលឲ្យបាត់បង់ជីវីត ប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ ជំងឺមហារីកគឺជាការប្រែប្រួលកោសិកាមហារីកខុសពីធម្មតា រាប់លានដែលមាននៅក្នុងខ្លួនរបស់មនុស្ស។
ការពិនិត្យជំងឺមហារីកសំដៅលើការធើ្វតេស្ត ដើមី្បរកមើលជំងឺមហារីកនៅដំណាក់កាលដំបូងចំពោះមនុស្សដែលមិនទាន់បង្ហាញរោគសញ្ញនៃជំងឺ ឬមានគ្រួសារដែលកើតជំងឺនេះ។ គោលបំណងនៃការពិនិត្យជំងឺមហារីក ដើមី្បកាត់បន្ថយហានិភ័យនៃការស្លាប់ដែលបណ្តាលមកពីជំងឺមហារីក។
អត្ថប្រយោជន៍នៃការព្យាបាលជំងឺមហារីកនៅដំណាក់កាលដំបូង គឺមានសារ:ប្រយោជន៍ណាស់ដើម្បីព្យាបាលជំងឺទាន់ពេលវេលា និងចំណាយថវិការតិច។
ដើម្បីបង្ការពីការកើតជំងឺមហារីក តាមរយ:ការជ្រើរើសរបបអាហារដែលមានជីវជាតិ ធើ្វលំហាត់ប្រាណជាប្រចាំ
កាត់បន្ថយស្រ្តេស និងពិនិត្យសុខភាពជាប្រចាំ។
ការធ្វើតេស្តពិនិត្យជំងឺមហារីកមានច្រើនដូចជា
- មហារីកអូវែ
- មហារីកលំពែង
- មហារីកថ្លើម
- មហារីកសួត
- មហារីកក្រពះ
- មហារីកស្បូន
- មហារីកខួរក្បាល
- មហារីកបេះដូង
- មហារីកពោះវៀន
- មហារីកគ្រាប់ឈាម
ចំពោះវិធីសាស្រ្តពិនិត្យរកជំងឺមហារីកខុសៗគ្នាដែលវិធីទាំងអស់នេះមានប្រសិទ្ធភាពទាំងការពារនឹងការព្យាបាល ទៅតាមប្រភេទនៃជំងឺ។
ទោះបីជំងឺមហារីកជាជំងឺគួរឲ្យភ័យខា្លចសម្រាប់មនុស្សភាគច្រើនក៏ដោយ ប្រសិនបើនៅក្នុងករណីដំណាក់កាលដំបូង អ្នកជំងឺមកទទួលការព្យាបាលទាន់ពេល អត្រានៃការព្យាបាលគឺមានប្រសិទ្ធភាពខ្ពស់។
បច្ចុប្បន្ន ការស្រាវជ្រាវបានបង្ហាញថាអត្រាមរណភាពនៃអ្នកជំងឺមហារីកបានកាត់បន្ថយដោយសារតែភាពជឿនលឿនផែ្នកវិទ្យាសាស្រ្តក្នុងការព្យាបាលជំងឺមហារីករួមទាំងការធើ្វឪ្យប្រសើរឡើងនូវបចេ្ចកវិទ្យាឧបករណ៍រាវរក ការវិភាគក៏ដូចជាការធើ្វតេស្តហ្សែន (DNA) ដែលរួមចំណែកដល់ការរកឃើញកោសិកាមិនប្រក្រតីមុនពេលពួកវាប្រែទៅជាកោសិកាមហារីក៕