[វីដេអូ] Ep. 137 ប្រធានបទ៖ការផ្ទុកជាតិពុលក្នុងរាងកាយ

ជាតិពុស គឺជាសារធាតុមួយដែលយើងមិនអាចយកមកធ្វើជាថាមពលបានឬមិនអាចយកមកទ្រងទ្រង់ រំខានដល់ជីវិតមនុស្សត្រូវបានគេចាត់ទុកថាជាជាតិពុលទាំងអស់។

 
[វីដេអូ] Ep. 137 ប្រធានបទ៖ការផ្ទុកជាតិពុលក្នុងរាងកាយ

តាមធម្មតាជាតិពុលបានបែងចែកជា ២ ជាតិពុលដែលផលិតនៅក្នុងរាង្គកាយយើងជាប្រចាំ អោយតែរស់រានមានជីវិត គេហៅ ENDOTOXINS គឹយើងផលិតដោយខ្លួនឯងគឺជាសំណល់គីមីធម្មតា ហើយជាសំណល់គីមីដែលមេរោគដែលផ្ទុកក្នុងរាង្គកាយរបស់មនុស្ស។ ចំណែកជាតិពុលមួយទៀតគឺជាប្រភេទជាតិពុលចេញពីការបែកញើសតាមស្បែក តាមរយ:ការបន្ទោបង់ ជាតិពុលចេញពីបរិស្ថាន ជាតិពុលពីសារធាតុគីមីមិនថារបស់ប្រើប្រាស់ ឬចេញពីចំណីអាហារ។

រោគសញ្ញា

រោគសញ្ញារបស់ជាតិពុលដំបូងគេ ស្ដែងចេញមកតាមរយ:ការអស់កម្លាំងដោយមិនដឹងខ្លួន គ្រប់សកម្មភាពប្រចាំថ្ងៃ ។ នៅពេលដែលយើងផ្ទុកមេរោគច្រើននៅក្នុងខ្លួន ដូច្នេះហើយធ្វើអោយញុំាច្រើន ជុះនោមច្រើនធ្វើអោយជាតិពុលកើនឡើង ។អាការ:ខ្លះអាចញុំាច្រើនឃ្លានគ្រប់ពេល ឬក៍ញុំាអាហារហើយអត់មានកម្លាំង។

មនុស្សយើងមានប្រព័ន្ធបន្សាបជាតិពុល ប៉ុន្តែនៅពេលប្រព័ន្ធបន្សាបជាតិពុលខូចគឺជាតិពុលចាប់ផ្តើមកក ធ្វើអោយជាតិពុលទៅរំខាន ការផលិតថាមពលនៅគ្រប់កន្លែងទាំងអស់​​មិនអាចដំណើរការ។ ដូច្នេះ ជាហេតុធ្វើឲ្យក្នុងខ្លូនយើងងាយប្រឈមនឹងជំងឺផ្សេងៗមានដូចជា កើតជំងឺលើសឈាម គាំងបេះដូង មហារីក  ជំងឺជាច្រើនទៀត។ បន្ថែមពីកាលណាជាតិពុលនៅក្នុងខ្លួនយើងច្រើនពេកធ្វើឲ្យប្រាជ្ញាស្មារតីមិនល្អ​ចុះខ្សោយ អាចកើតជំងឺផ្លូវចិត្ត បាក់ទឹកចិត្ត ភ័យច្រើន និងខ្លាចច្រើន។

កត្តាជៀសវាង

ដើម្បីបង្ការកុំឲ្យមានជាតិពុលច្រើនយើងគួរកាត់បន្ថយការប្រើប្រាស់ផលិតផល ឬសារធាតុដែលមានជាតិពុលច្រើន ដូចជាកាត់បន្ថយការប្រើប្រាស់ផ្លាស់ស្ទិច ការបំពុលដោយផ្សែង ការប្រើសារធាតុគីមីដែលចេញពីសំភារ:ប្រើប្រាស់ប្រចាំថ្ងៃ។ ព្យាយាមញុំាអាហារណាដែលធម្មជាតិ ធ្វើការសំអាតឲ្យបានត្រឹមត្រូវ ៕

សូមទស្សនាវីដេអូខាងក្រោម៖